(ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)
កំពង់ស្ពឺ÷ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានប្រារព្ធពិធីជួបជុំអាហារសាមគ្គីយុវជនអ្នកសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ នាសាល ដឹ ហ្រ្គេនធឺរេស ខណ្ឌទួលគោក ក្រោមធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ថ្នាក់ដឹកនាំក្នុងក្រសួងព័ត៌មានផងដែរ ។
ក្នុងឱកាសនោះលោក ហោ គន្ធា ប្រធានសមាគមន៍អភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួមជាអធិបតី និង ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មពិធីជួបជុំអាហារសាមគ្គីយុវជនអ្នកសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ និងសូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នឹងមេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថមទឹកប្រាក់ចំនួន៥,០០០,០០០ រៀល តាមរយៈ លោក អ៊ុំ រស្មី ប្រធានក្រុមការងារ HMN Media (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត)ដើម្បីគាំទ្រ ទ្រទ្រង់ កម្មពិធីជួបជុំអាហារសាមគ្គីយុវជនអ្នកសារព័ត៌មាន។
ក្នុងនោះដែរលោក ហោ គន្ធា បានអរគុណដល់ក្រុមហ៊ុននិងសហគ្រាសដែលបានជួយឧបត្ថម្ភជ្រំជ្រែងដើម្បីអោយកម្មវិធីនេះប្រព្រឹត្តទៅដោយរលូនផងដែរ។
ជាចុងក្រោយលោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា បានគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។