(ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២)
ខេត្តព្រៃវែង÷ អ្នកលក់អនឡាញម្នាក់ដែលមានអាខោនឈ្មោះ(អូន ដា បោះដុំខោអាវឈុតធូថ្លៃ) បានរងការចោទប្រកាន់ពីលោក សុន ញ៉ន់ ដែលជាជនរងគ្រោះថា គាត់បានផ្ញើលុយចំនួន ៤០ម៉ឹនរៀលទិញកង់បីប្រើគុយមួយគ្រឿងដើម្បីយកមកប្រើប្រាស់ដោយសារខ្លួនគាត់ជាជនពិការ តែអ្នកលក់អនឡាញខាងលើមិនបានផ្ញើរបស់ឲ្យគាត់។
យោងតាមការលើកឡើងរបស់លោក សុន ញ៉ក់ ដែលជាជនពិកា រស់នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បានរៀបរាប់អោយអង្គភាពសារព័ត៌មានយើងអោយដឹងថា៖
ក្រោយពីបានឃើញគេផ្សាយលក់កង់បីប្រើអាគុយ តាមអនឡាញក៍ចាប់អារម្មណ៍ចង់បានព្រោះខ្លួនពិកាទៅណាមកណាមិនបានឆ្ងាយដូចនេះគាត់ក៍ទំនាក់ទំនងទិញ ដោយអ្នកលក់ប្រាប់ថា ក្នុងមួយគ្រឿងតំលៃ 220$តែគាត់សុំទិញក្នុងតំលៃ100$ ហើយអ្នកលក់ក៍យល់ព្រមលក់អោយ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង០៥.09នឹង៣៣នាទីគាត់បានវេលុយអោយចំនួន៤០មុឺនតាមវីង តាមរយៈលេខទូរស័ព្ទអ្នកលក់099695113 ហើយអ្នកលក់បានឆាតប្រាប់ថាគេនិងដឹកកង់បីនោះទៅអោយគាត់។
គាត់បន្តទៀតថា ដោយគាត់រងចាំយូរពេកមិនឃើញអ្នកដឹកមិនមានកាទំនាក់ទំនងទៅរូបគាត់ៗបានឆាតសួរនិងសុំលេខនាក់ដឹកដើម្បីគាត់ទាក់ទងទៅ តែនាក់លក់ថាចាំបន្តិច ពេលនោះគាត់រងចាំយូរក៍ឆាតសួរទៀតតែត្រូវអ្នកលក់នោះបានប្លុកឆាតនឹងលុបវត្ថុតាងដែលបានទំនាក់ទំនងនោះចោលអស់ហើយប្តូររូបតាំងប្រូហ្វាលថែមទៀត។
ដូចនេះហើយទើបនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២ គាត់បានពឹងដល់អង្គភាពយើងខ្ញុំឲ្យជូយផ្សព្វផ្សាយជាដំណឹងឱ្យដឹងដល់ម្ចាស់អាខោនខាងលើអោយគាត់បានដឹងផងដែរ។
ជាចុងក្រោយលោក សុន ញ៉ក់ ដែលជាជនពិកាហើយជាជនរងគ្រោះផងនោះ បានគោរពស្នើសុំដល់សមត្ថកិច្ចនឹងមន្ត្រីពាក់ពន្ធ័ក៍ដូចជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ជាពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ដល់រូបគាត់ផង។
សូមបញ្ជាក់ថា ករណីខាងលើនេះអង្គភាពយើងខ្ញុំបានទាក់ទងទៅនាក់លក់បានត្រឹមចម្លើយថា(ចាំរៀបចំជូន សុំទុកពេលវេលាបន្តិនឹងខ្ញុំមិនទាន់បាននិយាយថាមិនអោយគាត់ណា)នេះជាចម្លើយរបស់នាក់លក់ ដែរគាត់និយាយដូចជាមិនទទួលខុសត្រូវទាល់តែសោះ។
ជុំវិញការលើកឡើងពីជនរង់គ្រោះខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺពីម្ចាស់អាខោនខាងលើ រៀងរាល់ម៉ោងធ្វើការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាននៃកម្ពុជា សូមអរគុណ..!!៕