ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

មិនធម្មតាមែនមេឈ្មួញឈ្មោះ វ៉ា និងឈ្មោះ អៀក ចេះប្រើមន្តអាគមន៍សូត្របំបាំងកាយ ដឹកជញ្ជូនឈើពីស្រុកចិត្របុរី ចូលស្រុកឆ្លូងយ៉ាងរលូនសមត្ថកិច្ចតាមដងផ្លូវមើលមិនឃើញ (វគ្គ១)!!

មិនធម្មតាមែនមេឈ្មួញឈ្មោះ វ៉ា និងឈ្មោះ អៀក ចេះប្រើមន្តអាគមន៍សូត្របំបាំងកាយ ដឹកជញ្ជូនឈើពីស្រុកចិត្របុរី ចូលស្រុកឆ្លូងយ៉ាងរលូនសមត្ថកិច្ចតាមដងផ្លូវមើលមិនឃើញ (វគ្គ១)!!

(ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២)

ខេត្តក្រចេះ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តក្រចេះ បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ដែរនៅសេសសល់តាមតំបន់នានាក្នុងខេត្ត ខណៈសកម្មភាពកាប់អាជ្រៀកឈើ ដឹកលក់យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ។

ជាក់ស្ដែងនៅពេលកន្លងទៅថ្មីៗនេះមានមេឈ្មួញឈ្មោះ វ៉ា រស់នៅភូមិស្រែ១០០ សង្កាត់អូរឫស្សី ក្រុងក្រចេះ និងដៃគូឈ្មោះ អៀក រស់នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរ៉ឺម៉កធំៗ និងតាមរថយន្តពីភូមិ105 ឃុំថ្មី ស្រុកចិត្របុរី ទៅលក់នៅឃុំកញ្ជរ​ ស្រុកឆ្លូង យ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ វ៉ា​ និងឈ្មោះ អៀច ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញឈ្មោះ សង់ នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង យ៉ាងរលូន ព្រោះឈ្មួញឈ្មោះ សង់ មានមន្រ្តីធំនៅពីក្រោយខ្នង។

ប្រជាពលរដ្ធ រស់នៅភូមិ105 ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែឈ្មោះ អៀក និងឈ្មោះ វ៉ា ទាំងពីរនាក់នេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃ​ការពាររបស់រដ្ឋនឹងបន្តធ្វើសកម្មភាពដឹកជញ្ជូនតាមរ៉ឺម៉កធំៗ និងតាមរថយន្តពីស្រុកចិត្របុរី ចូលទៅឃុំកញ្ជរ ស្រុកឆ្លូង យ៉ាងពេញបន្ទុក។

មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកចិត្របុរី និងស្រុកឆ្លូង មិនមានវិធានការទប់ស្កាត់អ្វីសោះឬមួយបានទទួលសំណែនសែនព្រេនពីឈ្មួញឈ្មោះ វ៉ា និងឈ្មួញឈ្មោះ អៀច ហើយមើទៅ បានជាបណ្ដោយឲ្យឈ្មួញទាំងពីរនាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។

ប្រជាពលរដ្ធ រស់នៅភូមិ105 ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានគោរពស្នើសុំលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ​ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ឈើល្បីល្បាញ ឈ្មោះ វ៉ា នឹងឈ្មោះ អៀក ដឹក​ជញ្ជួន​ឈើទៅ​លក់​ ដោយ​សេរី គ្មាន​ការទប់ស្កាត់ ពី​សំណាក់​មេព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាននឹងកម្លាំងជំនាញពាក់ព័ន្ធនោះទេ​។​

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ មិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមនឹងជឿជាក់ថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញឈើឈ្មោះ វ៉ា នឹង ឈ្មោះ អៀច នេះផងទាន បើពុំនោះទេពិតណាស់ព្រៃឈើដែលនៅសេសសល់នាដំណាក់ចុងក្រោយក្នុង ខេត្តរតនគិរីនេះ ត្រូវរលាយហិនហោចឆាប់ៗខាងមុខនេះជាពុំខាន!៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!