(ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២)
ខេត្តព្រះវិហារ÷ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃ គណៈ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកទាន ព្រះវស្សានិង គ្រឿងបរិក្ខារដើម្បីវេប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៥ ក្នុងក្រុងព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកតាជី យាយជី ព្រមទាំងពុទ្ធបរិស័ទ ចំណុះ ជើងវត្តជាច្រើនរូបទៀត ។
ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តប្រាសាទវត្តប្រាសាទគោកបេង ទានព្រះវស្សា និងគ្រឿង បរិក្ខារដែល បាននាំយកទៅប្រគេនព្រះសង្ឃនាឱកាសនោះរួមមាន ក្នុង០១វត្តៗ ទទួលបានអង្ករ ១០០គីឡូក្រាម មី០១កេះធំ ទឹកក្រូច ០២កេស ទឹកសុទ្ធ ០២កេះ ទានមួយគូរ បច្ច័យ ៨០ម៉ឺន រៀល ព្រះសង្ឃស្លាដក់ចំនួនមួយ ថវិកា១០ម៉ឺនរៀល បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យកសាងវត្តប្រាសាទគោបេង ចំនួន ០១លានរៀលផងដែរ ៕