(ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២)
(កណ្ដាល)៖បើយោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទន:ប្រមាណ៤២ដេប៉ូ បានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។
នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។
ក្នុងបណ្ដឹងនោះបានរៀបរាប់ថា៖ កន្លងមកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឲ្យពិតប្រាកដនោះទេ ធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់និងពិន័យតាមតែមាត់របស់ពួកគាត់ រៀងរាល់ឆ្នាំសាលាខេត្តតែងតែជូនដំណឹងឲ្យម្ចាស់ដេប៉ូទាំងអស់មកដាក់ពាក្យសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេងរួចមន្រ្តីមាត្រាសាស្រ្តតែងតែចុះមកពិនិត្យនិងវាស់មិនដែលអាក់ខានទេ ។ ផ្ទុយទៅវិញពេលមន្រ្តីក.ប.ប.ចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុវត្តការងារដោយបង្ខំតែម្ដងរួចប្រាប់ថា«សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាមទារប្រាក់តែរាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយបានទាមទារប្រាក់មិនដូចអ្វីដែលបានសរសេរក្នុងវិក័យបត្រឬជួលកាលពិន័យដោយមិនចេញវិក័យបត្រថែមទៀតផង ។
បណ្ដឹងដដែលបានឲ្យដឹងទៀតថា ៖ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួកគាត់លើកហេតុផលផ្សេងៗនិងនិយាយតែរឿងគុកច្រវាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿងទៅកាន់តុលាការតែម្ដង ដោយគ្មានធ្វើកិច្ចសន្យាឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដេប៉ូទាំងអស់នៅខេត្តកណ្ដាលក្ដៅក្រហាយនិងរងការភ័យខ្លាច ខ្លះក៏ត្រូវខ្ចីលុយគេមកអោយ រីឯខ្លះទៀតត្រូវធ្វើការបង់រំលោះជាមួយក្រុមពួកគាត់ដូចជាការបង់រំលោះឡានឬជំពាក់លុយធានាគារអញ្ចឹង ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពីលោក តូច ចៅកុយ មន្រ្តី ក.ប.ប ខេត្តកណ្ដាល បានទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីលោក តូច ចៅកុល មន្ត្រី ក.ប.ប ខេត្តកណ្ដាល ជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ ។
អង្គភាពយើងខ្ញុំបានព្យាយាមហៅទូរសព្ទ័ទៅកាន់ឯកឧត្តម ផាន អូន ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីសុំសម្ភាសន៍ព័ត៌មានបន្ថែមជុំវិញបញ្ហាចោទប្រកាន់របស់ម្ចាស់ដេប៉ូតែមិនអាចទំនាក់ទំនងបានទេ។
គួររំលឹកផងដែរថា៖មហាជនជាច្រើនប្រាកដជាបានដឹងហើយកន្លងមកក៏ធ្លាប់មានអាជីវករបានដាក់ពាក្យបណ្ដឹងមន្ត្រីក.ប.បជារឿយៗទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីធ្វើកាស៊ើបអង្កេតនឹងជួយរកយុត្តិធម៌ ជាក់ស្ដែងករណីប្រជាពលរដ្ឋលក់ចាប់ហួយក្នុងខេត្តបន្ទាយមានជ័យប្ដឹង ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ចូលអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនិងកាលពី ខែសីហា ឆ្នាំ២០២១ ម្ចាស់ហាងម៉ាត់២៥០០រៀលបានប្ដឹងប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង៕