(ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ+នៅព្រឹកថ្ងៃទី ១៧ ខែ កក្ដដា ឆ្នាំ ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សសហការជាមួយនឹងកម្លាំង មន្ត្រីនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះទៅបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។
ប្រតិបត្តិបាត់ការចុះបង្ក្រាបនេះដែរ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលព័ត៌មាន តាមរយៈកាសែត ទូរទស្សន៍អនឡាញ នានា ថា មានករណីទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅទីតាំងខាងលើ លោកក៏បានដឹកនាំកម្លាំងចុះទៅបង្រ្កាប ប៉ុន្តែខណៈដែលកងកម្លាំងចុះទៅដល់ពុំឃើញមានការបេីកលេងនោះទេ ឃេីញតែទ្វារបិទចាក់សោរបប៉ុណ្ណោះ ដោយលទ្ធផល លោក ម៉ន វុទ្ ធីអធិការដ្ធាននគរបាលខណ្ឌពេធ៍សែនជ័យបង្រ្កាបបានតែខ្សល់។
តែទោះជាយ៉ាងណា មហាជនក៏ដូចជាបងប្អូនអ្នកសារព័ត៌មានយើងសូមកោតសរសើរដល់លោក ម៉ក វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះទៅបង្ក្រាបនិងបិទទីតាំងល្បែងស៊ីសងខាងលើមិនឲ្យបើកលេងបន្តទៀត ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល៕