ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សូមលោកបង សេង ពន្លក អធិការស្រុកពាមរក៍ ជួយពិនិត្យមើលល្បែងតាមអនឡាញ មាន់ជល់តាមកញ្ចប់ទូរទស្សន៍ និងឆ្នោតយួន (កន្ទុយលេខ) កំពុងរីករាលដាលដូចផ្សិត នៅភូមិ៦ និងភូមិ៣ ឃុំព្រែកខ្សាយ (ខ) វគ្គ១

សូមលោកបង សេង ពន្លក អធិការស្រុកពាមរក៍ ជួយពិនិត្យមើលល្បែងតាមអនឡាញ មាន់ជល់តាមកញ្ចប់ទូរទស្សន៍ និងឆ្នោតយួន (កន្ទុយលេខ) កំពុងរីករាលដាលដូចផ្សិត នៅភូមិ៦ និងភូមិ៣ ឃុំព្រែកខ្សាយ (ខ) វគ្គ១

​ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ល្អ​បាន​ប្រាប់​សារព័ត៌មាន​យើង​ឱ្យដឹងថា នៅក្នុង​ទឹកដី​ស្រុក​ពាម​រ​ក៏ ព​ពេញ​ទៅ​ដោយ​ល្បែង​អន​ឡាញ មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់​កំពង់​បើកទទួល​ស្វាគមន៍​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​នឹង​ចាក់ឆ្នោត​យ៉ាង​ពពាក់ព​ពូន​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា ទីតាំង​បើ​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់ ដែល​កំពុងបើក​លេង​មាន​ដូចជា​នៅ​តាម​បណ្ដោយ​ផ្លូវលំ​ចូល​ទៅ​ភូមិ​យួន​ឬ​(​ហៅ​ថា​ផ្សារ​យួន​) និង​ផ្សារ​ធំ​អ្នក​លឿង (​ល​) ស្ថិតនៅ​ភូមិ ៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) នឹង​ផ្លូវជាតិ​លេខ ៣១០ ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង​(​នេះ​គ្រាន់តែ​គិត​ត្រួសៗ​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ​) កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ​(​ពោល​)​គឺ​បើក​លេង​ដោយ​សេរី ពួកគាត់​ដាក់​ការសង្ស័យថា ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​អាច​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៏ ហើយ​មើល​ទៅ​បាន​ជា​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​/​ឃុំ​/​ខាងលើ​បាន​ប្រាប់​ឲ្យដឹង​ទៀតថា កន្លែង​ទីតាំង​បន​ល្បែង​ខុសច្បាប់ ខាងលើនេះ គេ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃេ​ី​ញ​មាន​មនុស្ស​ចេញ​ចូល​លេង​ល្បែង​និង​ចាក់​ឆ្នោត​យួន​(​កន្ទុយលេខ​)​មិន​ដាច់​នោះទេ គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះបង្ក្រាប ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​មាន អំពើចោរកម្ម​ផ្សេងៗ​មានដូចជា ចោរលួច ចោរឆក់ ចោរ​ប្លន់​និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​{៧​ចំណុច​}​និង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​មហាជន​ដាក់ ការសង្ស័យ​ប្រហែលជា​ឆ្នាំងបាយ​អាជ្ញាធរ​មូលដ្ឋាន​!!​រឺ​មាន​ការឃុបឃិត​និង​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​ដើម្បី​ទទួល​លាប​សក្ការៈ​ជា​ផលប្រយោជន៍​។​សូម​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក​វរសេនីយ៍ឯក សេង ពន្លក មេត្តា​ចុះ​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់ ខាងលើ​នេះ​ផង​ទាន​។​

​គួ​រំលឹក​ផង​ដែរ​ថា ៖ កន្លងមក សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជារ​ឲ្យ​មន្ត្រីនគរបា​ល​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ​។ តែ​ផ្ទុយទៅវិញ ទីតាំង​ល្បែង​សុីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍​និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុស​ច្បាប់​ខាងលើ​នេះ​ហ៊ាន​បើក​ដំណើរការ​លេង​បាន​ជា​រៀងរាល់ថ្ងៃ ឬមួយ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ទទួល​លាភសក្ការៈ​ពី​ម្ចាស់​ទីតាំង​ខាងលើនេះ រួច​ហើយ​ទេ​ដឹង​? ទើប​ទីតាំង​នេះ​ហ៊ាន​បើក​លេង​បាន​ទៅ​ដោយ​រលូន​យ៉ាង​ដូច្នេះ​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើនេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​សួរ​ទៅ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ខ្សាយ​(​ខ​) ប៉ុន្តែ​មិន​បាន​ជួប​ទេ​ជួប​តែ​ជំនួយការ គាត់​ប្រាប់ថា មេ​ប៉ុស្តិ៍​មិន​នឹង​កន្លែង​ទេ គាត់​បញ្ចូល​ទូរ​សព្ទ​ទុក​ចោល​រួច​ចេញ​ទៅ​ក្រៅ​បាត់​ហើយ ចាំ​គាត់​មក​វិញ​ខ្ញុំ​នឹង​រាយការណ៍​ប្រាប់​គាត់​។​

​ចំណែក​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ស្រុក​ពាម​រ​ក៏ អង្គភាព​យើង​បាន​រាយការណ៍​ជូន​តាម​ប្រព័ន្ធ​តេ​លេក្រា​ម ករណី​ល្បែងស៊ីសង​ខាងលើនេះ​លោក​ចូល​មើល​ហើយ​មិន​ឆ្លើយតប​។​

​ប្រជាពលរដ្ឋ​សូម​គោរព​និង​ស្នើសុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​លោក​ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង សូមមេត្តា​ចាប់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​ចុះមក​ពិនិត្យ និង​បង្ក្រាប​ទីតាំង​ដែល​បើ​ល្បែង​សុីស​ង​ខាងលើ​នេះ​ផង ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុវត្ត​៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!