ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ និងទទួលផលចោរកម្ម នៅស្រុកកៀនស្វាយ…!!!

កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ និងទទួលផលចោរកម្ម នៅស្រុកកៀនស្វាយ…!!!

(ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២)
ខេត្តកណ្ដាល÷ នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២ កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ចុះល្បាតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នឹងឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ករណី:ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម(កាប់យកម៉ូតូ-លួចសកម្ម)កើតហេតុៈថ្ងៃទី១៦ ខែកក្តដាឆ្នាំ២០២២ នៅវេលាម៉ោង ០១និង៤៥នាទីស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ៥នាក់រួមមាន..

១/ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅផ្សារដីហុយ  រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

២/ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោចិនតុង សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៣/ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាដ ជនជាតិខ្មែរ  មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

៤/ឈ្មោះមាស សុវណ្ណឌឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្សារដីហុយ សង្កាត់រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៥/ឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

សម្ភារះបាត់បង់រួមមាន:

១/ម៉ូតូ១គ្រឿងHONDA សេរី២០២២ពណ៍ខ្មៅពាក់ស្លាកកណ្តាល1AM.9973។
/ម៉ូតូ១គ្រឿងម៉ាកHONDAសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IE.1447។

វត្ថុតាងចាប់យករួមមាន:

១/ កាំបិតបុ័ងតោចំនួន០២ដើម៖
កាំបិតបុ័ងតោដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែតទទឹងផ្លែ០៧សង់ទីម៉ែត្រ។
.កាំបិតប័ងតោមួយដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែត្រ ទទឹងផ្លែ០៧សង់ទីម៉ែត្រ។

២/ ម៉ូតូ១គ្រឿងម៉ាក(nex)ពណ៍សលាយក្រហមពាក់ផ្លាកលេខភ្នំពេញ1JK.7269 ភ្នំពេញ។

៣/ម៉ូតូម៉ាកនិច(nex)ពណ៏ខៀវលាយ សផ្លាកលេខ ភ្នំពេញ1JJ.7236។

៤/អាវក្រៅដៃ វែងក្រឡាការ៉ូចំនួន០១។

៥/អាវក្រៅពណ៌ក្រហមដៃវែងចំនួន០១។

៦/ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងពណ៌ទឹកប៊ិក គ្មានស្លាកលេខ។

សូមរំលឹកថា កាល,ពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង០១និង២៥នាទី កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿងដែលមានភិនភាគដូចខាងលើពេលនោះកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើយបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយដែលដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដងបានម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាក់ហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ក់ហុងសេ១២៥)និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកំពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។

ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។

ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង  ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។

ចំពោះឈ្មោះចាន់ ពន្លឺ ភេទប្រុសបានឆ្លើយសារភាពទៀតថាៈកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង០១ និង១០នាទីខ្លួនរួមជាមួយឈ្មោះសុវណ្ណ ឧត្ដម ភេទប្រុស និងឈ្មោះ. ទី ភេទប្រុសបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ឈ្មោះណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿងម៉ាក់ហុងដាសេ១២៥សេរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM.9973នៅចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយយកទៅលក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃ៉ំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតកែវ។

លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការអនុញ្ញាតិពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម  សីហាក់  ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល ដឹកនាំកំលាំងនគរបាលការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកំលាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ធ្វើការងាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសសាកសួរ។

នៅចំមុខសមត្ថកិច្ចឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែរធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាក់សេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយះលេខទូសព្ទដៃ មិនដែរជួបគ្នាទេ ម៉ូតូដែរទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៉ីនៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកអោយដាក់នៅមុខផ្ទះ(ចំណែកប្រាក់ថ្លៃទីញម៉ូតូផ្ញើរតាមធនាគារវីង) រួចបានលក់បន្តអោយទៅឈ្មោះ មូល បុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃ៉ំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

បន្ទាប់ពីសាកសួររួចជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!