(ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យដើម្បីកែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន២នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តនីមួយៗ និងបន្ថែមនាយករងរដ្ឋបាលចំនួន១នាក់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២២នេះ។
គួរជម្រាបជូនថា ការកែសម្រួលបន្ថែមនាយករងរដ្ឋបាល នៅតាមមូលដ្ឋានរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
សូមអានខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា..