ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ល្បែងតាមអនឡាញ មាន់ជល់និងឆ្នោតយួន(កន្ទុយលេខ) កំពុងបើកលែងរីករាលដាលដូចផ្សិត សមត្ថកិច្ចមិនបង្ក្រាប ដែរស្ថិតនៅភូមិ ៦ នឹងភូមិ ៣ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរ ខេត្តព្រៃវែង វគ្គ ២

ល្បែងតាមអនឡាញ មាន់ជល់និងឆ្នោតយួន(កន្ទុយលេខ) កំពុងបើកលែងរីករាលដាលដូចផ្សិត សមត្ថកិច្ចមិនបង្ក្រាប ដែរស្ថិតនៅភូមិ ៦ នឹងភូមិ ៣ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរ ខេត្តព្រៃវែង វគ្គ ២

ខេត្តព្រៃវែង៖ គួរំលឹកផងដែរថា ៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ តែផ្ទុយទៅវិញ ទីតាំងល្បែងសុីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍និងឆ្នោតយួន(កន្ទុយលេខ)ខុសច្បាប់ដែលកំពុងបើកលេងមានដូចជានៅតាមបណ្ដោយផ្លូវលំចូលទៅភូមិយួនឬ(ហៅថាផ្សារយួន) និងផ្សារធំ អ្នកលឿង (ល) ស្ថិតនៅភូមិ ៦ នឹងផ្លូវជាតិលេខ ៣១០ ភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង(នេះគ្រាន់តែគិតត្រួសៗក្នុងឃុំព្រែកខ្សាយ ខ) កំពុងតែបើកដំណើរការលែងនិងចាក់ឆ្នោត យ៉ាងពពាក់ពពូន ដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺបើកលេងដោយសេរី ពួកគាត់ដាក់ការសង្ស័យថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះអាចជាឆ្នាំងបាយរបស់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោកវីរៈសេនីយ៍ឯក សេង ពន្លក អធិការស្រុកពាមរក៏ ហើយមើលទៅបានជាមិនមានចំណាត់ការបង្ក្រាប។

ប្រជាពលរដ្ឋដែលរស់នៅភូមិ/ឃុំ/ខាងលើបានប្រាប់ឲ្យដឹងទៀតថា កន្លែងទីតាំងបនល្បែងខុសច្បាប់ ខាងលើនេះ គេសង្កេតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងល្បែងនិងចាក់ឆ្នោតយួន(កន្ទុយលេខ)មិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាប ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះពួកគាត់ព្រួយបារម្ភខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ចោរឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។សូមអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោកវរសេនីយ៍ឯក សេង ពន្លក មេត្តាចុះបង្ក្រាបកន្លែងល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ និងឆ្នោតយួន(កន្ទុយលេខ)ខុសច្បាប់ ខាងលើនេះផងទាន។

ជុំវិញល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសួរទៅលោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ(ខ) ប៉ុន្តែមិនបានជួបទេ ជួបតែជំនួយការ គាត់ប្រាប់ថា មេប៉ុស្តិ៍មិននៅនឹងកន្លែងទេ គាត់បញ្ចូលទូរសព្ទទុកចោលរួចចេញទៅក្រៅបាត់ហើយ ចាំគាត់មកវិញខ្ញុំនឹងរាយការណ៍ប្រាប់គាត់។

ចំណែកលោកវីរៈសេនីយ៍ឯក សេង ពន្លក អធិការស្រុកស្រុកពាមរក៏ អង្គភាពយើងបានរាយការណ៍ជូនតាមប្រព័ន្ធតេលេក្រាម ករណីល្បែងស៊ីសងខាងលើនេះលោកចូលមើលហើយមិនឆ្លើយតប។

ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាប់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសងខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវត្ត៕

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!