ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្រេច​ជា​បន្ទាន់​បើក​ការស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​អ្នកកាសែត​ម្នាក់​យ៉ាង​ឃោរឃៅ នៅ​ស្រុក​ស្នួល​

សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្រេច​ជា​បន្ទាន់​បើក​ការស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​អ្នកកាសែត​ម្នាក់​យ៉ាង​ឃោរឃៅ នៅ​ស្រុក​ស្នួល​

(ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២)

ខេត្ត​ក្រចេះ ៖ អ្នកកាសែត​នៅ​ស្រុក​ស្នួល​ម្នាក់ ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម នាំគ្នា​ព្រួត​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញ នៅ​ចំណុច​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ សាន ស៊ីម (​ហៅ រ៉ា​) ភេទ​ប្រុស អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ប៉ោ​ស្វាយ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ជា​អ្នកយកព័ត៌មាន​នៅ​អង្គភាព «​សម្រែក​ស្ត្រី​ខ្មែរ​» បាន​រៀបរាប់​ឱ្យដឹងថា ខណៈ​ដែល​ខ្លួន​កំពុងតែ​អង្គុយ​លើ​ម៉ូតូ ហូប​ដំឡូង​នៅមុខ​ផ្ទះ​អ្នកភូមិ នៅ​ចំណុច​ទីតាំង​ខាងលើ ស្រាប់តែ​ក្រុម​ជន​បង្ក​មាន​គ្នា​ចំនួន ៣​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​គ្រប់​ដៃ មក​ព្រួត​វាយ​គាត់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​

​ប្រភព​បន្តថា ក្រុម​ជន​បង្ក​ឈ្មោះ ខ្យង រួម​និង​បក្ខពួក​គេ​ពីរ​នាក់​ផ្សេងទៀត គឺជា​ឈ្មួញ​ដ៏​សកម្ម​ក្នុង​ការដឹកជញ្ជូន​ឈើ​ប្រភេទ​ធំៗ នាំ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ងាំ​៦២ នៅក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល នេះ ។​បើ​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ ការប្រើ​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ ដោយសារ​តែ​អ្នកកាសែត​រូបនេះ​បាន​ព្យាយាម​ផ្តិត​យក​ភាព និង​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ខាងលើ​នោះ ទើប​បណ្ដាល​ឱ្យ​គេ​ខឹងសម្បា​នាំគ្នា​ទៅ​ព្រួត​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​បច្ចុប្បន្ន​ក្រុម​ជនបង្ក​ដែល​រស់នៅ​មូលដ្ឋាន​ខាងលើ​នោះ ត្រូវបាន​គេ​សង្កេតឃើញថា សមត្ថកិច្ច​នៅ​មិនទាន់​មាន​វិធានការ ឬ​ចាប់ខ្លួន​នៅឡើយ​ទេ ។​គួរបញ្ជាក់​ថា សកម្មភាព​នៃ​ការ​នឹក​ជញ្ជូន​ឈើប្រណិត នាំ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ងាំ​៦២ និង​ច្រករបៀង​មួយចំនួន​ទៀត​នៅ​តំបន់​នោះ គឺ​តែងតែ​ធ្វើឡើង​ជា​ប្រចាំ​ពី​សំណាក់​ក្រុម​ឈ្មួញ ។ ប្រជា​ពល​ពលរដ្ឋ​បានដាក់​ការសង្ស័យថា ការ​ដែល​ក្រុម​ឈ្មួញ​ដឹក​ឈើ​ចរាចរ​ទៅ​បាន​ដោយ​រលូន ទំនងជា​មាន​ការសម្របសម្រួល​បើកដៃ​ពី​មន្ត្រីនគរបាល​ការពារ​ព្រំដែន និង​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ឈរជើង​ការពារ​នៅតាម​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះឯង ។​

​សមាគម​សេរីភាព​អ្នក​សារព័ត៌​កម្ពុជា​បម្រើការពារ​អ្នកសា​រ​ព័ត៌មាន​ដោយ​មិន​មាន​ប្រកាន់ ឬ​រើសអើង​អី្វ​ឡើយ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!