(ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២)
ខេត្តព្រះវិហារ! លោកឩត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហេត្ថខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២២នេះបានអញ្ជើញនាំយកទៀនវស្សានឹងទេយ្យទានរួមនឹងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសពុទ្ធសីម៉ាវត្តកែវសិក្ខាគិរីស្វារះ ហៅវត្តប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដងរែកក្នុងភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
នៅក្នុងពិធីនោះក៏មានវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់អស់លោកដែលជាមេបញ្ជាការងនាយ នាយរងនឹងមន្ត្រីកងរាជអាវុធហត្ថចំណុះទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបផងដែរ។
ថ្លែងទៅកាន់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាលោកយាយលោកតាប្រជាពុទ្ធបរិស័ទ នាឪកាសនោះលោកមេបញ្ជាការក៏បានលើកឡើងផងដែរថាពីមុនឡើយទីវត្តអារ៉ាមមួយខាងលើនេះគឺថ្ងៃនេះម៉ោងនេះយើងមិនមានវត្ត យើងមិនមានព្រះសង្ឃយើងមិនបានជួបជុំគ្នាយើងមិនបានញញឹដាក់គ្នាហើយយើងក៏មិនបានប្រារព្ធធ្វើបុណ្យធ្វើទានដូចថ្ងៃនេះឬក៏ម៉ោងនេះហើយក៏ដូចជាពេលនេះយ៉ាងអញ្ចឹងនោះឡើយ។
ដោយទីកន្លែងដែលព្រះតេជគុណព្រះសង្ឃនឹងលោកយាយលោកតាប្រជាពុទ្ធបរិស័ទបងប្អូនប្រជាពលរដ្ឋបូករួមនឹងរូបលោកផ្ទាល់ដែលកុំពុងតែគង់នឹងអង្គុយឬក៏ឈមានប្រសាសន៏នេះគឺមិនមានអ្វីដែលក្រៅតែអំពីគ្រាប់មឺនគ្រាប់ផ្លោងដែលជាគ្រាប់យុទ្ធភណ្ឌហើយមិនឮស្នូរអ្វីក្រៅតែពីសំលេងគ្រប់ផ្លោងផ្ទុះនោះដែរ។
ដែលវាផ្ទុយស្រលះពីថ្ងៃនេះម៉ោងនេះយើងនៅទីកន្លែងនេះគឺយើងបានឮសំលេងព្រះសង្ឃសូត្រធម៏ជ័យជយន្តតោសំលេងធុងបាស់ចាក់ចម្រៀងស្តាប់កំសាន្តមានភ្ញៀវទេសចរណ៏ជាតិនឹងអន្តរជាតិអ៊ូអរចេញចូលឡើងមកលេងនឹងទស្សនាប្រាសាទព្រះវិហារដែលជាសម្បត្តិបិតិកភណ្ឌមានតំលៃដ័មហាសាលរបស់យើង១នេះដោយមិនដឹងថាថ្ងៃបុណ្យឬក៏ថ្ងៃឈប់សម្រាកនោះឡើយ។
លោកមេបញ្ចាការបានបន្តទៀតថាដែលចំនុចទាំងអស់នេះហើយគឺផ្តើមចេញពីប្រទេសមួយមានសុខសន្តិភាពស្ថេរភាពនយោបាយប្រែក្លាយព្រំដែនធ្លាប់តែមានសង្គ្រាមមកព្រំដែនមានសន្តិភាពមកព្រំដែនសង្គ្រាមប្រែមកព្រំដែនអភិវឌ្ឍន៏ដោះដូរទំនិញស្របច្បាប់ជាមួយនឹងប្រទេសជិតខាងដែលសមិទ្ធិផលមានទាំងប៉ុន្មាននាពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុនសែនសម្តេចគឺជាមគ្គុទេសក៏ឯកដែលជាស្ថាបនិកការពារសុខកាពារសន្តិភាពជូនប្រជាពលរដ្ឋនឹងប្រទេសជាតិទាំងមូល។សរុបសេចក្តីមកលោកមេបញ្ជាការថាពាក្យថាសន្តិភាពនេះគឺអ្វីៗមានសព្វបែបយ៉ាងបើប្រទេសមិនមានសុខសន្តិភាពហើយនោះចឹងអ្វីៗគឺវិនាសហិនហោចយ៉ាងណាមុិញជាក់ស្តែងក្រោមការដឹកនាំរបស់របបខ្មែរក្រហមត្រឹមតែរយះពេល៣ឆ្នាំ៨ខែនឹង២០ថ្ងៃសោះនូវរាល់ហេដ្ឋារចនាសម្ព័នផ្សេងៗដែលក្នុងនោះរាប់ទាំងវត្តអារ៉ាមផងដែរគឺត្រូវបានវិនាសអហោសកម្មមិនថាវិស័យពុទ្ធចក្រឬក៏វិស័យអាណាចក្រនោះឡើយដែលចំនុចទាំងនេះហើយក្រោមអង្គការចាត់តាំងរបស់បុគ្គលទម្មិឡអន្យតិរ្ថិយនោះចំនុចសំខាន់បំផុតគឺពួកគេបានលុបបំបាត់ចោលទាំងស្រុងនូវជំនឿព្រះពុទ្ធសាសនាជាសាសនាមួយដែលប្រជាពលរដ្ឋខ្មែរយើងតែងតែគោរពប្រតិបត្តិតាំងពីយូរយាណាស់មកហើយនោះ ដែលផ្ទុយស្រលះនាពេលបច្ចប្បន្ននេះគឺរដ្ឋធម្មនុញ្ញបានចាត់ទុកវិស័យសាសនាជាសាសនារបស់រដ្ឋហើយប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនគឺសម្តេចបានចាត់ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រឲ្យដើរទទ្ទឹមគ្នា។
ជាមួយគ្នានោះដែរលោកមេបញ្ជាការួមនឹងសហការីរួមដំនើរក៏បានវេរទេយ្យទានព្រមទាំងគ្រឿងបរិក្ខានឹងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសពុទ្ធសីម៉ាវត្តខាងលើដើម្បីឩទ្ទិសដល់ដូងវិញាណកខ្ធបុព្វការីគុណដែលក្នុងនោះមានព្រះវិញាណព្រះមហាវីរះក្សត្រគ្រប់ៗព្រះអង្គដែលបានយាងចូលទីវង្គត់ទៅហើយនោះនឹងមួយផ្នែកទៀតក៏សូមឩទ្ទិសអត្ថមនុញ្ញផលដែលកើតចេញពីទឹកចិត្តជ្រះថ្លានាខណះពេលនេះសូមឲ្យបានដល់ដូងវិញ្ញាណខន្ធវីរះនាយនឹងពលទាហា៊នដែលបានពលីកម្មក្នុងសមរភូមិដើម្បីជាតិរួមនិងញាតិកាទាំង៧សន្តានកុំបីអាក់ខានឡើយ។
គួរបញ្ជាក់ផងដែរថាទេយ្យទានរួមនិងបច្ច័យដែលលោកមេបញ្ជាការវេរប្រគេនដល់ព្រះសង្ឃនាឪកាសរួមមាន។
ទី១.ទៀនវស្សាចំនួន២គូរ
ទី២.អង្ករចំនួន១០ការ៉ុង
ទី៣.មីចំនួន៨កេះ
ទី.៤.ទឹកសុីអុីវចំនួន១០យូរ
ទី៥.ទឹកត្រីចំនួន១០យូរ
ទី៦.ទឹកសុទ្ធចំនួន៨កេះ
ទី៧.បច្ច័យចំនួន៣.៥៥០០០០រៀលនឹង៩០០ដុល្លារួមនឹងគ្រឿងបរិក្ខាមួយចំនួនធំផងដែរ។