ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ហ៊ុយ វណ្ណៈ ចម្លែកចិត្តការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ តើច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា?

លោក ហ៊ុយ វណ្ណៈ ចម្លែកចិត្តការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ តើច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា?

(ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងក្នុងហ្វេសបុកផ្លូវការរបស់លោកថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។

ការលើកឡើងបែបនេះទំនងជាលោក ហ៊ុយ វណ្ណៈ យល់ឃើញថា អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ដោយមើលរំលងច្បាប់របបសារព័ត៌មាន ដែលជាច្បាប់ពិសេសសម្រាប់យកមកអនុវត្តន៍លើអាជីព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គ្រាដែលការផ្សាយរបស់ពួកគេមិនត្រូវបានមានការទាមទារឱ្យកែតម្រូវចុះផ្សាយស្រាយបំភ្លឺឡើងវិញពីសាមីជនដែលបានខកខានមិនបានចូលរួមបញ្ជាក់នៅក្នុងខ្លឹមសារនៃការផ្សាយកាលពីលេខមុន ដែលអ្នកកាសែតបានព្យាយាម ឬអំពាវនាវរកការស្រាយបំភ្លឺមុនពេលអស់លោកទាំងនោះប្រតិកម្ម។

បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១០ បានចែងថា ៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលាការរកឃើញថា ការផ្សាយណា មានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :
• ចុះផ្សាយនូវការកែតម្រូវ ឬ
• សងជម្ងឺចិត្ត ឬ
• ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទ ធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត។

សូមរំលឹកថា ក្នុងរយៈពេលចុងក្រោយថ្មីៗនេះអ្នកកាសែត និងចាងហ្វាងកាសែតចំនួនពីររូបហើយត្រូវបានរងបណ្ដឹង និងកោះហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។

ការដែលមានទិដ្ឋភាពបែបនេះមិនដឹងថា ភាគីទាំងពីរដែលជាអ្នកសារព័ត៌មាន និងតួអង្គត្រូវបានចុះផ្សាយនោះ មើលរំលង ឬក៏មានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់ពីខ្លឹមសារមាត្រា ១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ឬយ៉ាងណានោះទេ?។ ហេតុដូចនេះ បើមានការបកស្រាយពីអ្នកច្បាប់ឱ្យបានទូលំទូលាយលើបំណងនៃមាត្រា ១០ នេះអាចជាគុណប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធ និងសាធារណៈជន សម្រាប់ត្រិះរិះពិចារណាមុននឹងធ្វើការសម្រេចចិត្ត៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!