ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

បើកម្លាំងទំនាញពាក់ព័ន្ធពិសេសកម្លាំងជំនាញរដ្ឋបាលព្រៃឈើមិនហ៊ានបង្ក្រាប មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ តាវុធ ផងនោះ ព្រៃឈើដែលនៅសេសសល់បើមិនរលាយទើបចម្លែក.!

បើកម្លាំងទំនាញពាក់ព័ន្ធពិសេសកម្លាំងជំនាញរដ្ឋបាលព្រៃឈើមិនហ៊ានបង្ក្រាប មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ តាវុធ ផងនោះ ព្រៃឈើដែលនៅសេសសល់បើមិនរលាយទើបចម្លែក.!

(ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២)

ខេត្តស្ទឹងត្រែង÷ មេឈ្មួញរត់ការឈើទៅសមត្ថកិច្ចពាក់ព័ន្ធមន្ត្រីជំនាញនៅអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បន្តប្រមូលឈើដាក់ទូករាល់យប់តាមទន្លេមេគង្គ ឆ្ពោះទៅកោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីពាក់ព័ន្ធ ជាពិសេស ជំនាញរដ្ឋបាលព្រៃ ឈើប្រចាំការនៅតំបន់នោះ ហាក់ចាញ់បារមីឈ្មួញរកស៊ីឈើដោយមិនហ៊ានបង្ក្រាប។

ប្រភពបានឲ្យដឹងថា មេខ្លោងរត់ការឈើនៅតំបន់នោះអ្នកណាក៏គេស្គាល់ដែរ គឺឈ្មោះតាវុធ។ក្រៅពីនេះមានមេឈ្មួញជាច្រើនទៀត ដូចជាឈ្មោះឈឹម ឈ្មោះរិទ្ធិ និងឈ្មោះសៀងឡាន។ថែមទាំងមានឈ្មួញខ្មែរអីស្លាមជាច្រើននាក់ទៀត មកពីខេត្តក្រចេះ ប្រមូលឈើពីអ្នកភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកដូចផ្សារលក់ត្រី។

ប្រភពបានឲ្យដឹងថា ទូកមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ម៉ែត្រគូប។ ក៏ប៉ុន្តែបើទូកធំអាចពី១៥ ទៅ២០ ម៉ែត្រគូប។ តម្លៃឈើក្តារកកោះត្រូវប៉ាន់ជាងគេលើតម្លៃទីផ្សារ ទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង១លានរៀល។ពេលទៅដល់កោះខ្ញែរនិងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ តម្លៃចាប់ពី៦០០ ទៅ៧០០ដុល្លារ ក្នុងមួយម៉ែត្រគូប។បើដល់ខេត្តកំពង់ចាម ព្រៃវែងនោះ តំម្លៃជាង១ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។

ប្រភពបានបន្តថា ឈ្មួញឈើនៅតំបន់ខាង លើនោះ ភាគច្រើនធ្វើសកម្មភាពចាប់ពីព្រលប់រហូតដល់យប់អធ្រាត្ត។ចំណែកគោយន្តរបស់អ្នកភូមិរាប់រយគ្រឿងបានចូលទៅក្នុងព្រៃ ដឹកជញ្ជូនឈើ យកមកទំលាក់ នៅតាមភូមិដើម្បីលក់បន្តទៅឲ្យមេឈ្មួញទាំងអស់បានចាត់តាំង អ្នករត់ការម្នាក់ ឈ្មោះ វុធ ពីព្រោះឈ្មោះ វុធ ត្រូវដងត្រូវផ្លែជាមួយនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។

តាវុធ រត់ការប៉ាវអ្នកនេះ ឬអ្នកនោះផឹកស៊ីតាមហាងចូលខារ៉ាអូខេ សឹងមិនលាស់ថ្ងៃទេ។រថយន្តដែលមេការឈើរូបនេះជិះបានក្រឡាប់ជាច្រើនដងហើយដោយសារផឹកស៊ីស្រវឹងរាល់យប់។

បើអ្នកធំថ្នាក់ស្រុកឬខេត្តស្ទឹងត្រែងចុះទៅសៀមបូកគឺមេការឈើឈ្មោះតាវុធចេញមុខចាត់ចែងហើយ។ហេតុនេះហើយបានជាគ្មានសមត្ថកិច្ចណាធ្វើអ្នករកសុីបទល្មើសព្រៃឈើនោះកើត។
តែបើឈ្មួញណាមិនឲ្យឈ្មោះវុធរត់ការទេនោះមេការឈ្មោះតាវុធនិងប្ដឹងសមត្ថកិច្ចឲ្យចាប់ឈើភ្លាមតែម្តង។

ថ្មីៗនេះមេការឈើឈ្មោះតាវុធបានខឹងអ្នកកាសែតម្នាក់រឿងថតឈើហើយតាវុធយកទូរសព្ទបោះចូលក្នុងទឹកទន្លេបាត់សមត្ថកិច្ចក៏មិនមានចំណាត់ការដែរ។

ឈ្មោះវុធមេការឈើបាននិយាយកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថាអ្នកណាក៏ដោយបើស្គាល់ឈ្មោះវុធអាចជួបបានគ្រប់ពេល។តែបើនិយាយរឿងឈើគឺថាឈើរបស់ប្រជាពលរដ្ឋ។

លោកសុខសំណាងមន្រ្តីរដ្ឋបាលព្រៃឈើដែលទើបទទួលតំណែងថ្មីចុះទៅសៀមបូកមិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ។

ទាក់ទិនបញ្ហាឈ្មោះតាវុធ មេឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ប្រចាំនៅស្រុកសៀមបូក អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ដោយទូរសព្ទតេមិនចូល។

ជុំវិញព័ត៌មានលើកឡើងខាងលើតើជាការពិតដែរឬទេ? ដើម្បីបញ្ចៀសការភាន់ច្រឡំឬសជាព័ត៌មានក្លែងក្លាយណាមួយនោះអង្គភាពសារព័ត៌មានយើងស្នើសុំមានការបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាលោក តាវុធ មេឈ្មួញឈើដ៏ល្បីប្រចាំនៅតំបន់ខាងលើនេះ ដោយផ្ទាល់ដោយសារព័ត៌មានយើងស្វាគមន៍ រង់ចាំទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!