(ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២)
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ក៏បាននាំយកថវិកា ២០លានរៀល ទឹកសុទ្ធរួមនឹងភេសជ្ជៈ៣០កេស អង្ករ៤ការ៉ុង ទៅប្រគល់ឲ្យក្រុមគ្រួសារសព សម្រាប់រៀបចំធ្វើបុណ្យជាមុន និងជាបន្តមិត្តរួមការងារ ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញចូលបុណ្យបន្ថែម រួមជាមួយថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលផ្តួចផ្តើមដោយ នាយឧត្តមសេនីយ៍ សៅ សុខា នឹងប្រគល់ជូនគ្រួសារសពតាមក្រោយផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការសោកស្តាយយ៉ាងអនេក ចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ព្រោះការបាត់បង់ លោកព្រិន្ទបាលឯក ឃួន វិសាល ដែលជាយុវជន មានឆន្ទៈប្តូរផ្តាច់ចំពោះជាតិមាតុភូមិ ជាធនធានមនុស្សដ៏កម្រ ក្នុងកងរាជអាវុធហត្ថនិយាយជារួម ជាធនធានដ៏សំខាន់ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញនិយាយដោយឡែក និងជាកូនល្អក្នុងគ្រួសារ។
ហើយលោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ឃួង ស្រេង ព្រមទាំងបងប្អូនកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែគិតគូពីសុខទុក្ខ ដល់កងកម្លាំង ជាពិសេស បានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមបុណ្យសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕