(ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២)
(ខេត្តព្រៃវែង) យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះ កំពុងតែរួមចំណែក នូវការបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសងមួយកន្លែងនេះ ដែរស្ថិតនៅភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ស្ដែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងយ៉ាងរំពងភូមិ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
សូមលោករសេនីយ៍ឯក មុំ សារុំ អធិការស្រុកបាភ្នំ មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក មុំ សារុំ អធិការស្រុកបាភ្នំ តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងនេះ ? ។