(ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២)
ភ្នំពេញ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អបានប្រាប់សារព័ត៌មានយើងឱ្យដឹងថា មានទីតាំងលេងល្បែងស៊ីសងប្រភេទ ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប! ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចទីតាំង ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំមួយកន្លែងនេះ កំពុងតែរួមចំណែក នូវការបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសងមួយកន្លែងនេះ ដែរស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានបង្ហើបប្រាប់ឱ្យដឹងទៀតថា ទីតាំង ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំខាងលើនេះ កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់ជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
សូមលោករសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងស៊ីសង ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំ មួយកន្លែងនេះ ? ។