(ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២)
ខេត្តក្រចេះ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញជនជាតិវៀតណាម កំពុងតែសម្រុកដឹកជញ្ជូនទឹកជ័រឆៅ ដែលមិនទាន់កែច្នៃចូលទៅប្រទេសវៀតណាមយ៉ាងកំហុស! តើលោក អុីម សុខលីម ដែលជាមន្ត្រីមេប៉ុស្តិ៍ច្រកទ្វារភាគីកម្ពុជា-វៀតណាម ជ័យឃ្លាំង ក៏ដូចជា ស្នាក់ការគយប្រចាំច្រកជ័យឃ្លាំង គយចល័ត និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទៅណាបាត់អស់ ឬមួយក៏បានទទួលលាភសក្ការៈដ៏សន្ធឹកសន្ធាប់ពីក្រុមឈ្នួតជនជាតិវៀតណាមទៅហើយ.!
ទើបមានការិះគន់ និងសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយ ក្រោមការធ្វើមិនដឹងលឺ បើកដៃឱ្យក្រុមឈ្មួញជនជាតិវៀតណាម ចូលមកប្រមូលទិញ និងដឹងជញ្ជូនជ័រឆៅរាប់តោនក្នុងមួយថ្ងៃៗ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តាមច្រកទ្វារភាគីកម្ពុជា-វៀតណាម ជ័យឃ្លាំង ដើម្បីថ្នូរនិងការទទួលបាននូវលាភសក្ការៈ ចែកគ្នាដាក់ហោប៉ៅ។
មួយរយ:ពេលថ្មីនេះ គេឃើញមានឈ្មួញជនជាតិវៀតណាម បាននាំយករថយន្តរបស់ពួកគេចំនួន៣គ្រឿង មកដឹកជញ្ជូនជ័រឆៅ ដោយពួកគេ ប្រមូលទិញនៅចំណុច គីឡូម៉ែត្រ107 -105 -កាបី-និងការ៉េ9 ។ បើតាមសេចក្ដីរាយការណ៍ រថយន្តរបស់វៀតណាមទាំងនោះពុំមានពាក់ស្លាកលេខនោះទេ និងមានកម្មករជា ជនជាតិវៀតណាម ជាច្រើននាក់ទៀត ។ បើយ៉ាងដូច្នេះតើប្រជាពលរដ្ឋខ្មែរយើងសង្ឃឹមអ្វីទៅបើសូម្បីតែអនុផលកសិកម្មក្នុងស្រុក ក៏ត្រូវជនជាតិដទៃចូលមកសម្រុកទិញ និងដឹកចេញយកទៅប្រទេសគេយ៉ាងរំភើយបែបនេះ ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក អុីម សុខលីម ដែលជាមន្ត្រីមេប៉ុស្តិ៍ច្រកទ្វារភាគីកម្ពុជា-វៀតណាម ជ័យឃ្លាំង បានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង។
ប្រជាពលរដ្ឋ អំពាវ នឹងស្នើសូមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ សូមជួយពិនិត្យមើលគយខេត្ត គយចល័ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាជួយរឹតបន្តឹងដល់មន្ត្រីថ្នាក់ក្រោមឱវាទលុបបំបាត់នូវរាល់អំពើពុករលួយនេះផង។
ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរសាមុីខ្លួនឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕