(ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពង់ឆ្នាំង: ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួប៣០ឆ្នាំ កំណើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងបំពាក់ឋានន្តរសក្តិជូននិវត្តន៍ជន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកំពង់ឆ្នាំង ។
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន នៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារីទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។