(ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២)
ខេត្តព្រៃវែង÷ អបអរសាទរពិធីដាំកូនឈើចំនួន: ៣៣៥ដើម នៅវិទ្យាល័យហ៊ុន សែន ពោធិ៍រៀង ឃុំពោធិ៍រៀង ក្រោមអធិបតីភាពលោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ដោយទទួលបានការឧបត្ថម្ភពីព្រះអគ្គញាណ ស្រេង សុខា ព្រះសមុហ៍អនុគណ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ។
ក្នុងនោះផងដែរលោកអភិបាលក៏បានផ្ដាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រស្ដាប់ដំបូន្មាន លោកគ្រូ
អ្នកគ្រូចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ជាពិសេសមួយទៀតក្នុងថ្ងៃនេះដែររាល់កូនឈើដែលយើងបានដាំសូមចូលរួមថែទាំ ស្រោចទឹកដាក់ជីឱ្យបានល្អ ៕