(ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពង់ចាម៖ ករណីល្បែងសុីសងអនឡាញមាន់ជល់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងស្ថិតនៅក្នុងភូមិថ្នល់បែកខាងជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កំពង់បើកដំណើរការទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងខណៈអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់។
គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើ សមត្ថ កិច្ចជំនាញប៉ុសិ៍្តធ្លាប់បានចុះធ្វើកិច្ចសន្យាណែរនាំ ឲ្យបញ្ឈប់បើកលេងបន្តទៀត តែហាក់បីដូចជាមិនរាងចាល់ទាល់តែសោះ មហាជនឆ្ងល់ថា តើខ្នង បង្អែករបស់គាត់ជាអ្នកណា ទើបហ៊ានផ្គើននៅកិច្ចសន្យាបន្តរបើកលេងបែបនេះ ។
តើលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ កំពង់លេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដោយមិនមានការយល់យកឡើយ។
ចុះហេតុអ្វីបានជាម្ចាស់ទីតាំងបើកបទល្មើសល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ថ្លើមធំមិនញញើតច្បាប់និងផ្គើនកិច្ចសន្យាក្នុងការឈប់ប្រព្រឹត្តបទល្មើសនិងបង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបន្តទៀត។
តែភាពជាក់ស្ដែងម្ចាស់ទីតាំងខាងលើត្រូវបានសមត្ថកិច្ចជំនាញប៉ុស្តិ៍ធ្លាប់បានចុះធ្វើកិច្ចសន្យាមិនបានប៉ុន្មានថ្ងៃផងបើកលេងដដែលឬការធ្វើកិច្ចសន្យាកន្លងមកនេះគ្រាន់តែជាឈុតឆាកដឹកនាំសម្ដែងរបស់លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ជាអ្នករៀបចំដើម្បីកុហក់បោកប្រាស់ឆ្ពិនភ្នែកមហាជននិងថ្នាក់ដឹកនាំកំុអោយស្ដីបន្ទោសដល់ខ្លួន។
តើលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកបានជ្រាបដែរទេ.? ចំពោះទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ ស្ថិតនៅក្នុងភូមិថ្នល់បែកខាងជើងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចពិសេសលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ នឹងមានចំណាត់ការចំពោះផ្លូវច្បាប់ទៅលើ
ម្ចាស់ទីតាំងដែលប្រព្រឹត្តបទល្មើសនិងផ្គើនកិច្ចសន្យាមិនបញ្ឈប់បើកបនល្បែងស៊ីសងខុសច្បាប់នឹងមានទោសកម្រិតណាដែរ.? បើយោងតាមច្បាប់ ស្ដីពីការបង្ក្រាប ល្បែង ស៊ីសង ដកស្រង់ ចេញពីព្រះរាជក្រម (នស/រកម/០១៩៦/២៨ )
ជំពូក 3 ទោសបញ្ញាត្តិ:
មាត្រា4 ៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 1 ម៉ឺនរៀលដល់ 5ម៉ឺនរៀលឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥ម៉ឺនរៀល ដល់ ៥០ម៉ឺនរៀល នឹងដាក់គុក ពីមួយខែ ដល់មួយឆ្នាំ។
មាត្រា 5 ៖ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 5លានរៀលដល់ 20លានរៀល នឹងដាក់គុក ពីមួយឆ្នាំ ដល់ 5ឆ្នាំ ចំពោះអ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។
មហាជនទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចពិសេសលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ មានចំណាត់ការផ្លូវច្បាប់ដែរឬទេ ? ចំពោះម្ចាស់ទីតាំងខាងលើ ដែលកំពុងបើកល្បែងល្មើសច្បាប់ មិនគោរពតាមកិច្ចសន្យានោះ៕