(ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២)
គេកត់សម្គាល់ឃើញថា មានតែប្រទេសជឿនលឿននៅលើពិភពលោកទេ ដែលថ្នាក់ដឹកនាំ បានគិតគូរឲ្យប្រជាពលរដ្ឋរបស់ខ្លួន មានប្រាក់សោធននិវត្តន៍ តែដោយឡែកប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនមានប្រាក់សោធននិវត្តន៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បែបនេះនៅពេល ដែលឯកឧត្តមអញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយ ស្ដីពីប្រាក់សោធននិវត្តន៍របស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ មានកម្មករកម្មការិនីប្រមាណជាង ១ ពាន់នាក់ នៅរោងចក្រវ៉ាសាន់ អេចខេ cambodia factory co.ltd ស្ថិតនៅក្នុងសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង បានបន្តទៀតថា÷ ការប្រកាសពីច្បាប់សោធននិវត្តន៍ គឺជាមោទនភាពរបស់បង ប្អូន កូន ក្មួយ ជាកម្មករ កម្មការិនី នៅពេលចាស់ទៅធ្វើការឲ្យគេ លែងកើត អស់បារម្ភ អំពីប្រាក់ចំណូល អត់មានអ្នកផ្គត់ផ្គង់ម្ហូបអាហារហូបចុកប្រចាំថ្ងៃ។ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ លោក បានគិតគូរទាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងកម្មករកម្មការិនី ពីអ្វីដែលខ្លួនចាស់ទៅ ធ្វើការឲ្យគេ លេងកើត ពេលនោះយើងបានប្រាក់ចំណូល ពីសោធននិវត្តន៍ គឺប្រាក់ចូលនិវត្តន៍ ក្រោយពីកម្មករកម្មការិនីទាំងអស់នោះ បានបំពេញការងារតាមរយ:ពេល ដែលបានកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការអនុវត្តដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងកម្មករកម្មការិនីទាំងអស់នោះ បានបំពេញអតីតភាពការងារតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ៕