ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

វត្តមាន​កូនដំរី​តូចៗ​ក្នុងព្រៃ​ធម្មជាតិ​បង្ហាញ​ពី​ក្តីសង្ឃឹម​នៃ​កំណើន​សត្វ​ដំរី​ក្នុងព្រៃ​ធម្មជាតិ និង​បង្ហាញ​ពី​កម្រិត​សុវត្ថិភាព​ខ្ពស់​នៃ​ដែនជម្រកសត្វព្រៃ​..

វត្តមាន​កូនដំរី​តូចៗ​ក្នុងព្រៃ​ធម្មជាតិ​បង្ហាញ​ពី​ក្តីសង្ឃឹម​នៃ​កំណើន​សត្វ​ដំរី​ក្នុងព្រៃ​ធម្មជាតិ និង​បង្ហាញ​ពី​កម្រិត​សុវត្ថិភាព​ខ្ពស់​នៃ​ដែនជម្រកសត្វព្រៃ​..

(ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២)

ពិភពលោក​ទាំងមូល​រួម​ទាំង​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​ដំរី​ពិភពលោក ១២ សីហា ដោយ​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការថែរក្សា​អភិរក្ស​សត្វ​ដំរី និង​ផ្តល់​នូវ​ទីជម្រក​សុខសាន្ត​ដោយ​គ្មាន​ការគំរាមកំហែង​ពី​ការ​បរបាញ់ កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី​។

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ ២០២២ ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​អន្ទាក់​សូន្យ​ថា កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល​ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប (​តំបន់​ព្រៃ​ឡ​ង់​) និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្ត​រតនគិរី ដែល​ជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រមាណ​ជាង ៧០​ក្បាល​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ប្រទេស​កម្ពុជា បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ក្នុងការ​អភិរក្ស​សត្វ​ដំរី ដែល​នៅ​លេស​សល់​នៅលើ​ពិភពលោក​ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ដោយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយ ដែល​មាន​លក្ខណៈ​គំរាមកំហែង​ដល់​ដំរី​ជាពិសេស​កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​។

​ឯកឧត្តម​បាន​លើកឡើង​ថា «​ដំរី​អាស៊ី​កំពុង​រង​ការគំរាមកំហែង​នៅលើ​សកលលោក​ដោយសារ​តែ​នៅតែ​មាន​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី និង​ការចាប់​ផ្ស៊ាំ​យកមក​ចិញ្ចឹម​ក្នុង​ស្រុក ដែល​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​»​។

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​មានប្រសាសន៍ថា យោងតាម​ការសិក្សា​ស្រាវ​
​ជ្រាវ​របស់​អ្នកជំនាញ​ក្នុង​រយៈពេល​៦០ ទៅ ៧០​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០ ភាគរយ ចំណែកឯ​ទី​ជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០ ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុង​នោះ​ប្រហែល ៧៥ ភាគរយ​រស់​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។

​ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈសំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅក្នុង​ដែន​ជម្រក​របស់​វា​។​
​ជាមួយគ្នានេះដែរ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​បន្ថែមថា ការ​រិច​រិល​នៃ​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា និង​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថេរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។



យោង​តាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បាន​ដាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​បាន​រកឃើញថា ដំរី​អាស៊ី​បាន​រស់នៅ​ជា​ហ្វូង​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូន​តូចៗ​ជាច្រើន​ថែមទៀត​។

​វត្តមាន​កូនដំរី​តូចៗ​ដែល​ទើបនឹង​កើត​នៅក្នុង​ហ្វូង​ដំរី​ធំៗ គឺជា​ក្តី​សង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស​និង​ក្រុម​អ្នក​បរិស្ថាន និង​បង្ហាញ​ថា​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ និង​សម្រាប់​ការបន្ត​ពូជ​របស់​សត្វ​ដំរីព្រៃ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ថ្មីៗ​នេះ កូវ​ដំរី​ស្រុក ២ ក្បាល​បាន​កើត​នៅ​រតនគិរី និង​នៅ​មណ្ឌលគិរី ដែល​នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ការងារ​អភិរក្ស​ដំរី​ស្រុក ផងដែរ​ដែល​ក្រសួង​បរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​។

​ទោះបីជា​ស្ថានភាព​នៃ​ការអភិរក្ស​តំបន់ការពារធម្មជាតិ​មាន​ភាពល្អប្រសើរ​ផ្តល់​ទីជម្រក ប្រភពទឹក និង​ចំណី​សម្រាប់​សត្វ​ដំរី​រស់នៅ តែ​កត្តា​គំរាមកំហែង​មួយចំនួន​នៅតែមាន​ជាពិសេស​ជម្លោះ​រវាង​មនុស្ស និង​ដំរី ពោល​គឺ​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​របស់​ក្រុម​ជនខិលខូច បាន​
ប៉ះពាល់​ដល់​ទី​ជម្រក​របស់​សត្វ​ដំរី និង​កន្លែង​ដែល​ដំរី​ធ្លាប់​រស់នៅ​និង​រក​ចំណី និង​ប្រភពទឹក ដែល​ពេល​ខ្លះ មាន​ការជាន់​កម្ទេច​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សត្វ​ដំរី​ជាដើម​។ ម្យ៉ាងទៀត គេ​ក៏​បាន​រកឃើញថា កូន​ដំរីព្រៃ​កំពុង​ទទួល​រង​ការគំរាមកំហែង​ដោយសារតែ​ការ​ដាក់​អន្ទាក់ និង​ការចាប់​ដំរី​ព្រម​ក​ចិញ្ចឹម និង​ហ្វូង​ដំរីព្រៃ​មាន​ចំនួន​តិចតួច​ជា​កត្តា​គំរាមកំហែង​ផងដែរ​។​


Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!