(ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២)
កំពង់ស្ពឺ÷ ព្រឹកថៃ្ងច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ក្រោយពីកម្មវិធីគោរពទង់ជាតិ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ អស់លោក ស្នងការរង អញ្ជើញពិនិត្យការិយាល័យ វិទ្យុទាក់ទង ដែលជាមូលដ្ឋានរួមចំណែកក្នុងកិច្ចការបម្រេីអោយជំនាញ
ក្នុងពេលនោះដែរ លោកស្នងការ បានសម្រេចអោយមានការកែលម្អដេីម្បីអោយមានលក្ខណៈប្រសេីរ ទាំងការរៀបចំទុកដាក់រត់ប្រព័ន្ធខ្សែភ្លេីង ខ្សែកាបគ្រឿងជំនួយលេីឧបករណ៍ សម្ភារៈគ្រឿងបំពាក់ ដេីម្បីធានាសុវត្ថិភាព និងការបែងចែកអោយមានបន្ទប់ប្រចាំការ(សំរាក) បន្ទប់ធ្វើការប្រចាំថៃ្ង ពិសេសការទាក់ទងក្នុងការទទួល-ផ្សាយនូវខ្លឹមសារពីបណ្ដា ក្រុង ស្រុក ការិយាល័យជំនាញ ពាក់ព័ន្ធកិច្ចការ ក្នុងប្រតិបត្ថិការផ្សេងៗ៕