(ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២)
កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលទ្ធផលការងារសម្រេចបានជាប្រចាំឆមាសទី ១ និងលើកទិសដៅបន្តចុះសម្រាប់ឆមាសទី ២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមជាច្រើនរូបទៀត ពិធីនេះដែរបា្ររព្ធធ្វើនៅថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ នៅក្នុងសាលប្រជុំរបស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២។
ក្នុងកិច្ចប្រជុំបូកសរុបនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាបានលើកទិសដៅសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ ២០២២ ស្របតាមវិស័យអធិភាព ៤ មាន៖ ការគ្រប់គ្រង គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ -បើកវគ្គបណ្តុះបណ្តាលដល់តំបន់ដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់។ -ត្រៀមស្បៀង សម្ភារៈ និងថវិកា សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។ -បន្តចុះត្រួតពិនិត្យស្ថិតិតាមសំណើរបស់មូលដ្ឋាន ។ -បន្តការងារសុវត្ថិភាពចរាចរណ៍នៅចំណុចសំខាន់ៗ ។ – សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ -បន្តចុះសួរសុខទុក្ខស្រ្តីទើបសំរាលកូនមានជីវភាពទីទ័លក្រ នៅមណ្ឌលសុខភាព និងតាមផ្ទះ ។ -ចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នៅតាមសហគមន៍ និងតាមវិទ្យាល័យ ។ -បន្តចុះបង្រៀនវិជ្ជាសង្រ្គោះបឋមបង់ថ្លៃនៅតាមរោងចក្រសហគ្រាសក្នុងខេត្ត ។ -ចុះពិនិត្យតំបន់ជួបគ្រោះរាំងស្ងួត និងស្វែងរកដៃគូរដើម្បីផ្តល់អណ្តូងទឹកស្អាត និងបង្គន់អនាម័យ ។ -ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ -បន្តផ្សព្វផ្សាយពីប្រវត្តិចលនា គោលការណ៍គ្រិះទាំង៧ និងសកម្មភាពរបស់កាកបាទក្រហមដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងសាធារណៈជនទូទៅ ។ -ត្រៀមរៀបចំប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ ២០២៣ ។ -បន្ពពិនិត្យ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងទុគតជនដែលពួកគាត់ពុំមានលទ្ធក្នុងការសាងសង់ ផ្ទះនៅតាមក្រុង ស្រុក។ -ការអភិវឌ្ឍន៍ស្ថាប័ន
-ពង្រឹងរចនាសមព័ន្ធដែលមានស្រាប់ តាមរយៈការលើកទឹកចិត្ត និងវគ្គបណ្តុះបណ្តាល ។ -ពង្រឹង និងពង្រីក សមាជិកភាព ក្នុងជួរមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងតាមពិធីផ្សេងៗ ។ -សាងសង់អាគារទីស្នាក់ការសាខាអោយបានសមរម្យផងដែរ។