ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំបូក​ស​រុបលទ្ធផ​លការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ប្រចាំប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆ​មាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារ​ណការ​

លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំបូក​ស​រុបលទ្ធផ​លការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ប្រចាំប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆ​មាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារ​ណការ​

រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម សាមួន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរ​ណ៍ផ្លូវគោកប្រចាំប្រចាំឆមាសទី១ និងលើកទិស​ដៅ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រ​ធា​នគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា ឆមាសទី​១ ឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំ​នួនអ្ន​កស្លាប់ នៅតែមានការកើនឡើងគួរឱ្យគាត់​ស​ម្គា​ល់ បើធៀបនឹងរយៈពេលដូចគ្នាសម្រាប់ឆ្នាំមុ​ន ដោយគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាច​រ​ណ៍ បានកើ​តឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នា​ក់ និងរបួស ១០នាក់។

សម្តេចក្រឡាហោម បានបញ្ជាដូចនេះថា «ស្ថិតក្នុ​ងកាលៈទេសៈប្រកបដោយភាពវិជ្ជមាន​នេះយើងក៏​បានពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូ​វ​គោក ហាក់មាននិន្នាការកើនឡើង បើប្រៀប​ធៀបរយៈ​ពេលដូចគ្នានៃឆ្នាំ២០២១។ ជាក់ស្ដែងហេតុការ​ណ៍​គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៣៤៨លើក ស្មើ​២៨% ចំនួនអ្នកស្លាប់បាន កើនឡើង​២៣៣​នា​ក់ ស្មើ៣៣% និងចំនួនអ្នករបួសបានកើនឡើង ៤​៤៣​នាក់ ស្មើ២៥% ដោយគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក ប​ណ្តាលឱ្យស្លាប់ចំនួន ៥នាក់ និងរបួសចំនួន១០​នា​ក់ ដែលភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេ​ញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ»។

សម្តេចបានបញ្ជាក់ទៀតថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ៣៨% ល្មើសសិទ្ធិអាទិ​ភា​ពចំនួន ២៤% ល្មើសមិន ប្រកាន់ស្តាំចំនួន ១១% ល្មើសក្នុងការវ៉ាជែងចំនួន ១១% ល្មើសក្នុងការបត់ចំនួន ១០% បើកបរក្នុងស្ថានភាពស្រវឹងចំនួន​៣​% និងកត្តាផ្សេងទៀត។ ការបង្ករហេតុការណ៍ គ្រោះថ្នាក់ដោយអ្នកបើកបរម៉ូតូមានចំនួន ៤៩% អ្នកបើក​បររថយន្តធុនស្រាលមានចំនួន២៤% អ្នក​បើកបររ​ថយន្តធុនធ្ងន់មាន ចំនួន១៦% អ្នកបើកបរ​យានផ្សេងៗ មានចំនួន១០%។

បន្ថែមពីនេះសម្តេចក្រឡាហោម ស ខេង ក៏បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់នេះ នៅតែជាប​ញ្ហាប្រឈម ដោយបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ ប្រជាពលរដ្ឋ ដូចជាការបាត់បង់ជីវិត ររងរបួស ពិការភាព និងការបាត់បង់ទ្រព្យស​ម្បត្តិឯកជន និងសាធារណៈ បង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងប៉ះពាល់ដ​ល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!