ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់និងដឹកជញ្ជូនឈេីតាមគោយន្តកន្រ្តៃនិងតាមរទេះក្របីជាច្រេីនគ្រឿងផងដែរ ជាហេតុនាំឲ្យក្រុមហ៊ុន ភីអិនធី (PNT ) ត្រូវបានគេចោទថា ឈរចាំប្រមូលទិញដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់ !

សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់និងដឹកជញ្ជូនឈេីតាមគោយន្តកន្រ្តៃនិងតាមរទេះក្របីជាច្រេីនគ្រឿងផងដែរ ជាហេតុនាំឲ្យក្រុមហ៊ុន ភីអិនធី (PNT ) ត្រូវបានគេចោទថា ឈរចាំប្រមូលទិញដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់ !

 (ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២)

ព្រះវិហារៈ ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈេី និងធ្វេីការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងនិងដឹកជញ្ជូនឈេីតាមរទេះក្របីជាច្រេីនគ្រឿងចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)ដែលមានមេការឈ្មួញឈេីជេីងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វេីការដឹកជញ្ជូនឈេីដូចគេហែរកឋិន ផ្លូកទឹកផ្លូកដីនាពេលកន្លងមកនេះ។

តាមប្រភពប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះគាត់ស្គាល់ មេការដែលឈរប្រមូលទិញឈេីដោយខុសច្បាប់ឈ្មោះចាប សារ៉ន គ្មានខ្លាចរអាអ្វីបន្តិចសោះនោះឡើយ សូម្បីប្រសាសន៍សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មិនខ្លាចញញេីតនោះដែរ។

សហគមន៍ព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការចាប សារ៉ន ធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរំុលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈេីយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកជញ្ជូនឈេីនិងរទេះក្របីដឹកជញ្ជូនឈេីជាច្រេីនគ្រឿងផងដែរ ស៊ីឈ្នួលដឹកជញ្ជូនឈេីចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។

កាលពីពេលថ្មីៗនេះ អំឡុងថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រេីនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។

ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្រ្តៃនិងរទេះក្របីចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈេី ដោយរថយន្តយីឌុបនិងរថយន្តវេរ1ចេញជារៀងរាល់យប់។

រីឯសមត្ថកិច្ចគ្រប់ប្រភេទ ទាំងអាជ្ញាធរស្រុក និងថ្នាក់ខេត្ត ត្រូវថ្នាំសណ្ដំមិនហ៊ានសួរនាំប៉ះពាល់ដោយមានការខ្លាចញញេីតឥទ្ធិពលឈ្មួញជេីងខ្លាំងឈ្មោះ ចាប សារ៉ន ដែលជាមេការក្រុមហ៊ុន (ភីអិនធី PNT Co…,ltd ) ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឬទ្ធី ព្រោះតែអំណាចទឹកប្រាក់លាភសក្ការ: យ៉ាងសន្ធឹកសន្ធាប់ធ្វេីមិនដឹងមិនលឺ!៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!