(ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២)
ខេត្តតាកែវ÷ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ បានប្រាប់អង្គភាពសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងអោយដឹងថា មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ចំនួន ២កន្លែងកំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹង ធ្វើឱ្យក្រុមគ្រួសារឈ្លោះទាស់ទែងគ្នាដោយសារតែប្ដីមិនទៅធ្វើការគិតតែលេងល្បែងស៊ីសង។
សេចក្តីរាយការណ៍បានបន្តទៀតថា ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍នេះ នៅជិតវត្តអង្គរុន ស្ថិតនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅក្នុងហាងកាហ្វេជិតផ្សារក្បាលខ្មោច នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឃុំគុស ប្រមាណប្រហែល ៥០ ម៉ែត្រតែប៉ុណ្ណោះ ទីតាំងទាំងពីរកន្លែងនេះ កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់ជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ករណីខាងលើនេះសូមលោករសេនីយ៍ឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕