ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សារធាតុ​ញៀន​គេ​អាច​បន្សាប​បាន តែ​ចិត្ត​ញៀន​មិន​ងាយ​បន្សាប​បានទេ​!

សារធាតុ​ញៀន​គេ​អាច​បន្សាប​បាន តែ​ចិត្ត​ញៀន​មិន​ងាយ​បន្សាប​បានទេ​!

(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)

នៅវេលា​ម៉ោង​១៣​និង​១៦​នាទី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​មក​កាន់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​បុរស​ម្នាក់ ដែល​កំពុង បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ និង​បង្ក​ហិង្សា​លើ​ម្តាយ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៦ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយ​ផ្ទាល់ ដល់​ក្រុមការងារ ដែលមាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ដល់​ទីតាំង​ដែល​បាន​រាយការណ៍​។ ពេល​កម្លាំង​អន្តរាគមន៍ ចុះ​ទៅ​ដល់ ជនសង្ស័យ​បាន​រត់​ចូល​ពួន​សំងំ​លាក់ខ្លួន ក្នុង​ផ្ទះ​អ្នកជិតខាង ភ្លាម​នោះ​កម្លាំង​អន្តរាគមន៍ ក៏​បាន​ធ្វើ​ការឡោមព័ទ្ធ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ យេ​ស សម័យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៣៦៦ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ និង​បាន​ប្រគល់​ឱ្យ កម្លាំង​មជ្ឈមណ្ឌល​ស្តា​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន​កងពលតូច​លេខ​៣១ ដើម្បី​យកទៅ​ធ្វើការ​ព្យាបាល​និង​ស្តា​នីតិសម្បទា​បន្ត​។​

​ជនសង្ស័យ យេ​ស សម័យ គឺជា​មនុស្ស​ធ្លាប់​ញៀន​ថ្នាំ​ជាប្រចាំ និង​ធ្លាប់​ចូល​មជ្ឈមណ្ឌល​ស្តា​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ចំនួន​០៣​លើក រួចមកហើយ តែ​យ៉ាងណាក៏ដោយ បើទោះបីជា​បុគ្គល​រូបនេះ បាន​បន្សាប​សារធាតុ​ញៀន​អស់​ក៏ពិតមែន តែ​ចិត្ត​មិន​លះបង់​គ្រឿងញៀន​រប​ស់បុ​គ្គល​រូបនេះ គឺ​មិន​អាច​បន្សាប​បានឡើយ ហេតុដូច្នេះ​ហើយ ក្រោយពេល​ដែល​បាន​ចេញពី​មជ្ឍមណ្ឌល ស្តា​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន រាល់​លើក បុគ្គល​រូបនេះ តែងតែ​បន្ត​បំពាន​គ្រឿងញៀន​ជា​ដដែល​។ ពាក្យចាស់​លោក​ពោល​ថា បើ​ចង់​ឲ្យ​ទេវតា​ជួយ ត្រូវ​ជួយ​ខ្លួនឯង​ជាមុន​សិន​៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!