(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)
ព្រៃវែង៖ សេចក្តីរាយការណ៍បានអោយដឹងថា មានទីតាំងបើកល្បែងសុីសងប្រភេទអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ដុះស្លែរកំពុងបេីកដំណេីរការយ៉ាងរលូននៅបណ្តោយផ្លូវលំ ជិតវត្តប្រធាតុ ស្ថិតក្នុង ភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង ធ្វើឲ្យពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គាស់ផ្ទះប្រជាពលរដ្ឋជាមិនខាន ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចេញមុខបង្ក្រាប។
សេចក្តីរាយការណ៍បានបន្តទៀតថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។ ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។
ករណីខាងលើនេះសូមលោករសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក តើលោកហ៊ាន ឬ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ចំនួន២កន្លែងនេះ។