ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

អុញនោះយ៉ាងម៉េចចេះ! លោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវ ត្រូវប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅអយ្យការសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណី ឆបោក លុយចំនួន3500$ ឬហៅថាការជួញដូរឯកសារក្លែងក្លាយ

អុញនោះយ៉ាងម៉េចចេះ! លោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវ ត្រូវប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅអយ្យការសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណី ឆបោក លុយចំនួន3500$ ឬហៅថាការជួញដូរឯកសារក្លែងក្លាយ

(ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២)

ខេត្តរតនគិរី៖ លោក ឡុង សារេត ចាងហ្វាងការផ្សាយ សារព័ត៌មាន BNN កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានសម្រេចចិត្តដាក់ពាក្យប្តឹងលោក លី លីន ជាមន្ត្រីសាធារៈការនិងដឹងជញ្ជូនស្រុកអូរយ៉ាដាវ “ពីបទបោកលុយចំនួន3500$ គេចវែសមិនសង់ប្រាក់វិញ។

យោងតាមពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី លេខ671 ចុះថ្ងៃទី23 ខែសីហា ឆ្នាំ2022 នៅវេលាម៉ោង4,30នាទី បានបញ្ជាក់ថា សុំប្តឹងឈ្មោះ លី លីន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លេខទូរស័ព្ទ 071 6643494 ពីបទឆបោកលុយ3500$ ។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបាទបានរកអ្នកចេះរត់ការបង់ពន្ធលើរថយន្តរបស់ខ្ញុំបាទ ម៉ាកនីសាន់ណាវារ៉ា ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ក្រោយមកឈ្មោះ លី លីន ជាមន្ត្រីសាធារៈការនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានអៈអាងថារូបគេនឹងរៀបចំឯកសារ រត់ការបង់ពន្ធលើរថយន្តឲ្យខ្ញុំបាទ ដោយត្រឹមត្រូវតាមគោលការណ៍តាមច្បាប់ ដោយក្នុងតម្លៃព្រមព្រៀងជាទឹកប្រាក់ចំនួន3500$ ។

ប៉ុន្តែលុះមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0២២នេះ ខាងមន្ត្រីគយក៍បានចុះត្រួតពិនិត្យឯកសារលើរថយន្តរបស់ខ្ញុំបាទ ក៍ពិនិត្យឃើញថារថយន្តខ្ញុំបាទ បានធ្វើឯកសារ និងស្លាកលេខក្លែងក្លាយមិនត្រឹមត្រូវ(សេះហោះ) មន្ត្រីជំនាញសាខាគយ និងរដ្ឋករខេត្តរតនគិរី ក៍បានដកហូតរថយន្តរបស់ខ្ញុំ ទៅរក្សាទុកនៅសាខាគយ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់។

បន្ទាប់ពីមន្ត្រីជំនាញគយឃាត់រថយន្តរបស់ខ្ញុំទើបខ្ញុំបានដឹងថាឈ្មោះ លី លិន ជាមន្តីសាធារៈការស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (បានឆបោក)យកលុយចំនួន3500$ (បីរពានប្រាំរយដុល្លាអាមេរិច)ហើយបានធ្វើឯកសារ វិញ្ញាបនប័ត្រ,ស្លាកលេខរថយន្តក្លែងក្លាយអោយ។

យោងតាមកិច្ចសន្យាទទួលប្រាក់ចំនួន២សន្លឹកបានបញ្ជាក់ថា ខ្ញុំបាទឈ្មោះ លី លិន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី បានទទួលប្រាក់សរុបចំនួន3500$ ពីឈ្មោះ ឡុង សារេត ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឡាបានសៀកក្រុងបានលុងខេរត្តនគិរី ពិតប្រាកដមែន។

<<ក្នុងកិច្ចសន្យាលោក លី លិន បានអះអាងថា បើសិនទៅថ្ងៃក្រោយមានជនណាមកអះអាងថាជាផ្លាកលេខរថយន្តរបស់ខ្លួន ខ្ញុំបាទ លី លិន និងទទួលខុសត្រូវទាំងស្រុង និងជូនលុយវិញឲ្យគ្រប់ចំនួន មិនខ្វះមួយសេន>>។ ការអះអាងនេះលោក លី លិន មន្ត្រីសាធារៈការរូបនេះបានធ្វើឡើងលើកិច្ចសន្យា កាលពីថ្ងៃទី23/06/2021 ។

យ៉ាងណាក៍ដោយ ក្រោយពីលោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវខេត្តរតនគិរី រូបនេះហាក់មិនចង់ទទួលខុសត្រូវលើកិច្ចសន្យារបស់លោក ក្នុងអំឡុងពេលរយៈជិតពីសប្តាហ៍ លោក ឡុង សារេត ក៍បានសម្រេចចិត្តរៀបចំឯកសារពាក់ព័ន្ធវត្ថុតាងដាក់ប្តឹងទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទឆបោក ចូលទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីសុំឲ្យ ឯកឧត្តមព្រះរាជអាជ្ញាខេត្តរតនគិរីជួយរកយុត្តិធម៌ និងសុំឲ្យចាត់វិធានការចំណាត់ការទៅលើឈ្មោះ លី លិន តាមច្បាប់៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!