ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍និងឆ្នោតឡូតូជាច្រើនកន្លែង កំពុងតែពេញនិយមនៅក្នុងកំពត ហេតុអ្វីលោកអធិការក្រុងកំពតមិនបង្ក្រាប.? ឬមួយលោកទុកគ្រាន់បានជាប្រាក់ចំណូលប្រចាំខែបន្ថែមក្រៅពីប្រាក់ខែរដ្ឋ.?(វគ្គ៣)

ល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍និងឆ្នោតឡូតូជាច្រើនកន្លែង កំពុងតែពេញនិយមនៅក្នុងកំពត ហេតុអ្វីលោកអធិការក្រុងកំពតមិនបង្ក្រាប.? ឬមួយលោកទុកគ្រាន់បានជាប្រាក់ចំណូលប្រចាំខែបន្ថែមក្រៅពីប្រាក់ខែរដ្ឋ.?(វគ្គ៣)

(ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២)

ខេត្តកំពត ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត ខេត្តកំពត ដែលមិនសប្បាយចិត្តនឹងល្បែងស៊ីសងកំពុងតែរីកដុះដាលដូចផ្សិតនៅក្នុងភូមិ/ឃុំ/សង្កាត់ របស់ពួកគាត់ បានប្រាប់ភ្នាក់ងារ(អង្គភាព ស៊ីអិនធី ហតញូយ៍) ឲ្យដឹងថា នៅក្នុងទឹកដីក្រុងកំពត ខេត្តកំពត ពោរពេញទៅដោយល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍និងឆ្នោតឡូតូ នៅក្នុងហាងកាហ្វេ ស្ទើរតែគ្រប់/ភូមិ/ឃុំ/សង្កាត់ ក្រោមការគ្រប់គ្រងរបស់លោកអធិការក្រុងកំពត ហេតុអ្វីមិនចាត់កម្លាំងឲ្យចុះបង្ក្រាប.? ឬមួយលោក អសមត្ថភាពក្នុងការបង្ក្រាប បានជាបណ្តែតបណ្ដោយ ឲ្យល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និងឆ្នោតឡូតូ បើលេងក្នុងហាងកាហ្វេជាច្រើនកន្លែងយ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ តើឯណាទៅគោលនយោបាយភូមិ/ឃុំ/សង្កាត់/ មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសនោះ។

បើល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ និង ឆ្នោតឡូតូ នៅក្នុងហាងកាហ្វេជាច្រើនកន្លែង កំពង់បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងកំពត ពិសេសលោកអធិការក្រុងកំពត និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។

ករណីខាងលើនេះប្រជាពលរដ្ឋបានគោរពស្នើសូមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបផង និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង ពិសេសលោកអធិការក្រុងកំពត តើរាល់ថ្ងៃនេះ គាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាច្រើន ដោយសេរីបែបនេះ?

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ ដោយយោងតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!