(ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពត: យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជាទីតាំងលេងល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ បង្កប់នៅក្នុងហាងកាហ្វេរដ៏ធំមួយកន្លែង ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត កំពុងបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង នឹងបង្ករ
ការភ័យខ្លាចដល់ពលរដ្ឋ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច តើឯកសារទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសយ៉ាងណាក្តី តែមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម។
ករណីខាងលើនេះសូមលោករសេនីយ៍ទោ នាក់ ឌឹម អធិការស្រុកបន្ទាយមាស មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕