(ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២)
(កំពង់ស្ពឺ) ប្រជាពលរដ្ឋ 53 គ្រួសារ ទទួលអំណោយមនុស្សធម៌ និងទទួលផ្ទះ 3 ខ្នងពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក្រោម វត្តមានឯកឧត្តម សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកអភិបាលស្រុក ថ្នាក់ដឹកនាំសាខាកាកបាទក្រហម បានជួបសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ ស្ថិតនៅភូមិអូរផ្ដៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី2 ខែកក្កដា ឆ្នាំ2022។
ក្នុងឱកាស: ចុះជួបសួរសុខទុក្ខនិងសំណេះសំណាលនោះ ឯកឧត្តមអភិបាលរងបានពាំនាំនៅបណ្ដាំសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ដែលបានផ្ដល់ព័ត៌មានដល់សាខាកាកបាទក្រហមកម្ពុជាដើម្បី ជួយឲ្យទាន់ពេលវេលាដល់បងប្អូនដែលកំពុងជួបការលំបាក ។
ក្នុងនោះផងដែរ: ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យបរិស្ថាន ហូបស្អាតរស់នៅស្អាតជៀសវាងពីជំងឺរាតត្បាតទាំងឡាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅទទួលវ៉ាក់សាំង ដូសទី3 ឬដូសជំរុញឲ្យបានគ្រប់ៗគ្នាដោយមិនគិតប្រាក់ឡើយ។
បន្ទាប់មកឯកឧត្តមបានប្រគល់ជូននូវអំណោយរួមមាន អង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអុីវ ប្រេងឆា នំធុង និងថវិកាមួយចំនួនព្រមទាំងផ្ទះចំនួន 3 ខ្នងផងដែរ។