ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែគាំទ្រវិស័យកីឡាបាល់ទាត់ជានិច្ច!

សេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែគាំទ្រវិស័យកីឡាបាល់ទាត់ជានិច្ច!

   (ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២)

ក្នុងឱកាសជួបសំណេះសំណាលនោះ ក៏មានវត្តមាន អតីតកីឡាករ នៃក្លឹបអធិរាជភ្នំស្វាយ របស់ឯកឧត្តម រ័ត្ន ស៊្រាង កាលពីជាង9ឆ្នាំមុន មកចូលរួមផងដែរ ដែលកាលនោះគឺឯកឧត្តម រ័ត្ន ស៊្រាង នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកបានគាំទ្រនិងលើកស្ទួយវិស័យកីឡាបាល់ទាត់ ក្នុងខេត្តបន្ទាយមានជ័យយ៉ាងផុលផុស តាមរយៈការបង្កើតក្លឹបកីឡាបាល់ទាត់ស្ត្រី បាល់ទាត់យុវជន បាល់ទាត់កុមារក្រោម១៣ឆ្នាំ បានផ្តួចផ្តើមឲ្យមានការបណ្តុះបណ្តាល អាជ្ញាកណ្តាល, គ្រូបង្វឹកបាល់ទាត់ទាំងតារាងធំនិងហ្វុតសាល ជាច្រើនវគ្គទូទាំងខេត្ត ដោយមានការសហការណ៍ជាមួយសហព័ន្ធបាល់ទាត់កម្ពុជា និងបានបង្កើតពានរង្វាន់ប្រកួតប្រជែងតាមបណ្តាស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ជាប្រចាំផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា លោកពិតជាមានការរំភើបខ្លាំងណាស់ រយៈពេល៩ឆ្នាំដែលលោកបានផ្លាស់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាប់តែអតីតក្រុមកីឡាករបាល់ទាត់U13 នៃក្លឹបអធិរាជភ្នំស្វាយរបស់លោក ជាច្រើននាក់ បានក្លាយជាកីឡាករជម្រើសជាតិនិងជាកីឡាករឆ្នើមនៃក្លឹបថ្នាក់ជាតិល្បីៗជាច្រើនផងដែរ ជាក់ស្តែងដូចជា៖
១/ កីឡាករ ឱ ភារុន បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់បឹងកេត (ជាប់ជម្រើសជាតិ ឈុតធំ)
២/ កីឡាករ ផាន សុផេន បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ខេត្តព្រៃវែង (ជាប់ជម្រើសជាតិ ឈុតធំ)
៣/ កីឡាករ សឿត ណាវ៉ា បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់បឹងកេត (ជាប់ជម្រើសជាតិ U23)
៤/ កីឡាករ ដោ រ៉ូហ្សាន់ បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ អាយអេស អាយ ដង្កោសែនជ័យ (ជាប់ជម្រើសជាតិ U23)
៥/ កីឡាករ ជូ សិនទិ បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង (ជាប់ជម្រើសជាតិ U20)
៦/ កីឡាករ សុវណ្ណ ដូណា បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺ (ជាប់ជម្រើសជាតិ U20)
៧/ កីឡាករ ឃុន សេងថៃ បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា
៨/ កីឡាករ ពៅ ចាន់ថេត បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ខេត្តព្រៃវែង
៩/ កីឡាករ សាវ៉ែង សំណាង បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ភ្នំពេញក្រោន
១០/ កីឡាករ ជួង មករា បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យ
១១/ កីឡាករ ចាន់ ហួង បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ អាយអេស អាយ ដង្កោសែនជ័យ
១២/ កីឡាករ រី លាភផេង បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
១៣/ កីឡាករ ស្រួច ជីវន្ត បច្ចុប្បន្នលេងឲ្យ ក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា និង
១៤/ អតីតគ្រូបង្វឹកក្នុងក្លឹបអធិរាជភ្នំស្វាយ លោក សាប៊ូន វិនតា បច្ចុប្បន្នក្លាយជា នាយកអភិវឌ្ឍន៍យុវជន ក្លឹបបាល់ទាត់បឹងកេត។

និយាយដល់គ្រាកាលនៅជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏ប្រែទឹកមុខក្តុកក្តួលអួលដើមក ដោយមនោសញ្ចេតនានឹករលឹក បងប្អូនប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលធ្លាប់ប្រាស្រ័យទាក់ទងទំនាក់ទំនងការងារជាមួយគ្នាកាលពី៩ឆ្នាំមុន ជាពិសេសបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាដែលមិនអាចបំភ្លេចបាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករ សាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ (U18) ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតនាពេលកន្លងមក រហូតឈានមកដល់វគ្គប្រកួត៤ក្រុមចុងក្រោយនាពេលនេះ ហើយលោកក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ក្រៅពីយកពេលវេលាលេងកីឡា ក៏ត្រូវខិតខំរៀនសូត្របន្ថែមផងដែរ កុំយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

បន្ទាប់ពីសំណេះសំណាលរួចរាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកា ១០លានរៀល ចែកជូនដល់ក្រុមកីឡាករ សាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ (U18) ខេត្តបន្ទាយមានជ័យទាំងអស់ គ្រូបង្វឹកនិងជំនួយការ ដែលដឹកនាំក្រុមកីឡាករមកពីខេត្តបន្ទាយមានជ័យ អតីតកីឡាករនិងគ្រូបង្វឹក នៃក្លឹបអធិរាជភ្នំស្វាយ គ្រប់គ្នាដែលមានវត្តមានក្នុងឱកាសនោះ និងបាននាំប្អូនៗក្រុមកីឡាករ គ្រូបង្វឹក ជំនួយការទាំងអស់ ទៅបរិភោគអាហារប៊ូសហ្វេ រួមគ្នា ប្រកបដោយភាពស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!