(ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២)
(កំពង់ស្ពឺ): ព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ2022 ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ដែលទើបនិងសាងសង់រួច កីឡដ្ឋាននេះ ចាប់ផ្ដើមសាងសង់ នៅថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយចំណាយថវិការ«៣,៥លានដុល្លា»។
ស្ថិតនៅ: ភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកមុខអ្នកការ មន្ត្រីរាជការ សសយក យុវជនស្ម័គ្រចិត្តស្ម័គ្រចិត្តកាកបាទក្រហម លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ: ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានកោតសរសើរនូវគំនិតផ្ដួចផ្ដើមសាងសង់នៅកីឡដ្ឋាន ដែលជាសមិទ្ធផលដ៏ថ្មីស្រឡាងរបស់ខេត្តកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីមួយពុំធ្លាប់មានកន្លងមក ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកូនក្មួយសិស្សានុសិស្សចូលរួមថែរក្សានៅពហុកីឡដ្ឋាននេះជាសម្បត្តិរួមសម្រាប់យើងទាំងអស់គ្នា ៕