(ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកងកម្លាំងនគរបាលចូលរួមប្រជុំ ក្រោមអធិបបតីភាព ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ដ តំណាងដ័ខ្ពង់ខ្ពស់ ឯកឧត្ដម វុី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ពិនិត្យផែនការចុងក្រោយ។
ថៃ្ងទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ័ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅផ្លូវជាតិលេខ ៤៤ ស្ថិតនៅភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
កីឡដ្ឋាន ថ្មីនេះជាសមទ្ធិផលដ៏ថ្មីស្រឡាង ដែលជាគំនិតផ្ដួចផ្ដើម និងមានចក្ខុវិស័យវែងឆ្ងាយ របស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ ដែលឯឧ មានទស្សនៈស្រឡាញ់វិស័យកីឡា ព្រោះ កីឡានាំមកនូវមិត្ដភាព ការរាប់អានពង្រីកចំណងមិត្ដភាព ជាពិសេសដេីម្បីអោយយុវជនក្នុងខេត្ដកំពង់ស្ពឺ ដែលស្រឡាញ់ចូលចិត្ដវិស័យកីឡា មានឱកាសចូលរួមប្រកួតប្រជែងក្នុងវិញាសារមួយនេះលេីឆាកអន្ដរជាតិ ក៏ដូចជាក្នុងតំបន់ កីឡានាំមកមិត្ដភាព និងមានសុខភាពល្អ ៕