(ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកណ្តាល÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រែកលួង ដែលមិនពេញចិត្តនិងល្បែងសុីសងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្រ្កាបបែបនេះ។
ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍នៅទល់មុខនឹង យានដ្ឋាន(វ៉ាន់ថេង)(វ៉ាន់ធីម)ក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលនេះជាដើម បើកអោយអ្នកលេងល្បែងសុីសងចូលលេងជារៀងរាល់ថ្ងៃ។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង(ជៀសវាងគេងមិនលក់ធ្វើជាសម្រ្តានលក់)និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ដ៏ធំមួយកន្លែងនេះ។