(ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានចាត់តំណាង ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញរៀបចំទទួលវេនបិណ្ឌទី១១ ដែលប្រព្រឹត្ដទៅនាថៃ្ងពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តកំពូលពេជ្រ ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្ដម សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកជំទាវ រួមជាមួយ លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ ក្រុង ស្រុក នាយ នាយរងនគរបាលទូទាំងខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី រាប់បាត្រ និងវេរភត្តាហារប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១១ ជាកិច្ចបង្ហេីយបុណ្យ
បិណ្ឌទី១១ នៅវត្តកំពូលពេជ្រ ភូមិក្រាំងច្រេស ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ឆ្នាំនេះ ក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទេយ្យវត្ថុ រួមជាមួយបច្ច័យ សរុប ១៤,៧៣៨,០០០ រៀល (ដប់បួនលានចិតសិបបីមុឺនប្រាំបីពាន់រៀល) អង្ករចំនួន ១តោន ភេសជ្ជៈ ២៤កេស ទឹកបរិសុទ្ធ ២៣កេស មីកញ្ចប់ ៣កេស ត្រីខ ៨យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ៣យួរ បានវេរប្រគេនព្រះសង្ឍនិងចូលជាបច្ច័យកសាងស្រោបស្លឹកមាសព្រះ $600 ៕