(ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ៤០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដោយមានការចង្អុលបង្ហាញពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានចាត់ឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណី អំពើហិង្សាមួយរវាងបុរសម្នាក់ឈ្មោះ ព្រាប ហ៊ឹម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផឹកស៊ីស្រវឹង និង មានទំនាស់ពាក្យសំដី ហើយបានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ វន និត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលអោយរងរបួសកំភួនដៃខាងឆ្វេង នៅចំណុចតាមផ្លូវលើស្ពានមុខផ្ទះរបស់ឈ្មោះ ត្រា លីន ( ប្ដីប្រពន្ធ ) ភូមិចំការវាល ឃុំក្រាំងអំពិល ក្រោយមកក្រុមគ្រួសារបានដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
ករណីឈានដល់ផ្ទុះហិង្សានេះបានកើតឡើងមូលហេតុខឹងជនរងគ្រោះមានទំនាក់ទំនងជាមួយបងរបស់ខ្លួនឈ្មោះ ព្រាប អ៉ឹម ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។
•នៅថ្ងៃទី២៤•៩•២២ម៉ោង ១១.០០នាទីផ្នែកព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិក្រាំងអំពិលបានឃាត់ឈ្មោះ ព្រាប ហុឹម ប្រុស៣៩ឆ្នាំធ្វើការសាកសួរ។
+ករណីទី២ បានឃាត ឈ្មោះ ហន គង្គា ហៅ គា ប្រុស១៩ឆ្នាំនៅភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ក/ស្ពឺ ពាក់ពន្ធ័ ករណី គាស់នឹងកាត់សោរបន្ទប់ទីចាត់ការសាលាអនុវិទ្យាលយ័កំណប់ ស្តិតនៅភូមិចំកាវាល ឃុំក្រំងអំពិលកាលពីថ្ងៃទីី២០•៩•២២
+សរុប ឃាត់មនុស្ស២នាក់ប្រុស
•ដកហូតវត្ថុតាងមាន
~វត្ថតាងហឹង្សា
~ម៉ាសុីនព្រីមចំនួន២
~កង្ហាចំនួន១
~ខ្សែភ្លើងចំនួន២ដុំ
~រណាកាត់ដែកចំនួន១
~ឌុយសាកកុំព្យូទ័រចំនួន១
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញសហការជាមួយប៉ុស្ដិកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។