ភ្នំពេញ ៖ នៅល្ងាចម៉ោង០៦ៈ០០ ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។
ថ្នាក់ដឹកនាំ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជានិង ថ្នាក់ដឹកនាំសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានអនុញ្ញាតឱ្យបងប្អូនអ្នកសារព័ត៌មានចំនួន ៣០ នាក់ បានចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ និងផ្តល់អនុសាស្ត្រល្អៗសម្រាប់ អ្នកសារព័ត៌មាន ដែលបានចូលរួម ។
នៅក្នុងឱកាសនោះដែរ លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានលេីកឡេីងថា៖ អ្នកសារព័ត៌មាន គប្បីស្វែងយល់ ឱ្យច្បាស់ពីការដឹកនាំ អង្គភាព និង គ្រប់គ្រង អង្គភាពដែលប្រកប ប្រសិទ្ធភាពខ្ពស់ ។
ក្នុងកិច្ចសំណេះសំណាលនិងអារហារសាមគ្គី នេះផងដែរ លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាអ្នកចេះដឹងមួយរូបពោលគឺ ដូចជាបញ្ញាវ័ន្ដ អញ្ជឹងដែរ ដូច្នេះគួរគប្បី សិក្សារៀនសូត្របន្ថែមជា និច្ច ព្រោះអាជីពអ្នកសារព័ត៌មាន ជាអាជីព ដែលមានសេរីភាពពេញលេញ ។
លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានលើកឡើងអំពី បទពិសោធន៍ផ្ទាល់ខ្លួន កន្លងទៅជាង២០ឆ្នាំ នៃការ ធ្វើព័ត៌មាន មកចែករំលែក ដល់អ្នកសារព័ត៌មាន ដែល កំពុងស្ថិតក្នុងពិធីជួបជុំ អាហារសាមគ្គី នាល្ងាច នោះផង ដែរ។
ទន្ទឹម គ្នានោះដែរ លោក ឧកញ៉ាសាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន លេីកនូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត “សារព័ត៌មាន ជា អំណាច ទី ៤” ដែលបាន ថ្លែងក្នុងពិធីអបអរសាទរ ទិវាសេរីភាព អ្នកសារព័ត៌មានក្នុងខែ ឧសភា កន្លងមក ។
មុននឹងបញ្ចប់កម្មវិធី លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមជួបជុំថា មានក្រមសីលធម៌ និង វិជ្ជាជីវៈល្អប្រសើរ ។
ជាង នេះទៅទៀត លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ធ្វើការ លេីកទឹកចិត្ដផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារព័ត៌មានចំនួន ៣០នាក់ ដែលបានចូលរួម ដេីម្បីបន្ដ ការសិក្សា ថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដេីម្បីអភិវឌ្ឍខ្លួនឱ្យក្លាយ ជា ធនធានមនុស្សក្នុងការ ចូលរួម ចំណែកជាមួយ រាជរដ្ឋាភិបាល លេីការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យ កាន់តែមានភាពរីកចម្រើន ជានិរន្តរ៍ ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន ផ្ដល់ទឹកប្រាក់ឧបត្ថម្ភ ដល់ អ្នកសារព័ត៌មាន ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ១០ម៉ឺនរៀល សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។
ដើម្បីបញ្ចប់កម្មវិធី លោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បានអញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំសមាគមនិងបងប្អូនអ្នកសារព័ត៌មានទុកជាអនុស្សាវរីយ៍ នឹង បានចូលរួមជួបជុំពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និង បងប្អូនអ្នកព័ត៌មានដោយស្នាមញញឹមសប្បាយរីករាយ នៅក្នុងភោជនីយដ្ឋានដើមលាភ៕