ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

មនុស្សប្រុសស្រី ៦នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងលេងល្បែងស៊ីសង នៅស្រុកបសេដ្ឋ..!!

មនុស្សប្រុសស្រី ៦នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងលេងល្បែងស៊ីសង នៅស្រុកបសេដ្ឋ..!!

(ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២)

កំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំជនសង្ស័យប្រុសស្រីចំនួន ៦នាក់ ដោយដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោយចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកបសេដ្ឋ។ នេះបើយោងតាមដីការបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែរចេញដោយ លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជនសង្ស័យចំនួន ៦នាក់÷
១. ឈ្មោះ ឃិន សារ៉ន ហៅ ម៉ាក់ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកាត់កន្ទុយលេខ មានទីកន្លែងកំណើតនៅភូមិស្រែកខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ។

២. ឈ្មោះ ភឿន ណាង ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិចា  ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នភូមិចា ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ។

៣. ឈ្មោះ សេង ម៉ៅ ហៅ អូន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិស្តុក ឃុំស្វាយចចឹប ស្រុកបសេដ្ធ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នភូមិស្តុក ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ។

៤. ឈ្មោះ ឃួន ធី ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានពីរកន្លែងកំណើតនៅភូមិអណ្ដូងល្វារ ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិអណ្ដូងល្វារ ឃុំស្វាយចចឹប ស្រុកបសេដ្ធ ខេត្តកំពង់ស្ពឺ។

៥. ឈ្មោះ ហ៊ួរ ស្រី ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិស្ដុក ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ដុក ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ។

៦. ឈ្មោះ ឃូន ធី ភេទស្រីអាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិអណ្ដូងល្វារ ឃុំស្វាយចចឹប ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិអណ្ដូងល្វារ ឃុំស្វាយចចឹប ស្រុកបសេដ្ធ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងបន្តបន្ទាប់ក្នុងភូមិសាស្ត្រស្រុកបសេដ្ឋនាពេលកន្លងមក។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខាន់ សុខា បានបញ្ជាក់ថា ជនសង្ស័យដែលសម្រេចឃុំខ្លួនខាងលើ ត្រូវបានចោទពីបទកត់កន្ទុយលេខដោយខុសច្បាប់ បើកលេងល្បែងស៊ីសងដោយខុសច្បាប់ និងលេងល្បែងដោយខុសច្បាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និង៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។

សូមបញ្ជាក់ថា ក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ផែនការទៅតាមស្រុកក្រុងទាំង៨ ឱ្យចាត់វិធានការលើល្បែងស៊ីសងដោយខុសច្បាប់ ដែលកំពុងបើកលេងក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះបញ្ហានេះ ស្រុកមួយចំនួនបានអនុវត្តហើយ និងកំពុងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោស និងស្រុកមួយចំនួនហាក់គ្មានសកម្មភាព ធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងកំពុងចាំមើលពីចំណាត់របស់រដ្ឋបាលខេត្ត លើស្រុកអសកម្មទាំននោះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!