ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា តំណាង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានចូលរួមពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល​រង​ខេត្តពោធិ៍សាត់​ ចំនួន​៤រូប​..!!

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា តំណាង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានចូលរួមពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល​រង​ខេត្តពោធិ៍សាត់​ ចំនួន​៤រូប​..!!

       (ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តពោធិ៍សាត់​៖​ នៅព្រឹក​ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​សាលា​ខេត្ដ​ពោធិ៍សាត់​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ប៉ាវ​ ហមផាន​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​បណ្ឌិត ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ព្រមទាំង​មន្ដ្រី​ អាជ្ញាធរ​ មន្ទីរ​ពាក់​ព័ន្ធ​ បាន​អញ្ជើញ​ចូលរួម​ប្រកាស​ ការចូល​កាន់​តំណែង​គណៈ​អភិបាល​រងខេត្ដ​ ចំនួន​ ៤រូប​
១.​ លោក​បណ្ឌិត ឡាយ​ វិសិដ្ឋ​ អតីត​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខប្រមញ់​ និង​នេសាទ​​ខេត្ដ​ពោធិ៍សាត់​ បច្ចុប្បន្ន​ជាអភិបាលរងខេត្ដពោធិ៍សាត់
២.​ លោក​ ងួន​ ប៉ោសេង​ អតីត​អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​រ៉ែ​ និង​ថាមពល​ បច្ចុប្បន្ន​ជា​អភិបាល​រងពោធិ៍សាត់
៣.​ លោក​ ហៀម​ ឃួន​ អតីតអភិបាលរង​ខេត្ដកែប​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់
៤.​ លោក​ រុន​ សារី​ អតីត​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ដ​ពោធិ៍សាត់​ (ខ្មែរ​ឥស្លាម​)​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់​

 

ក្នុងឱកាស​នៃ​ពិធី​ ប្រកាស​ចូល​កាន់​តំណែង​របស់​ អភិបាលរង​ចំនួន​៤រូប​ ឯកឧត្ដម​ ប៉ាវ​ ហមផាន​ បានសំណេះសំណាល​ និង​ពាំនាំ​ពាក្យ​ផ្ដាំ​ផ្ញើ​របស់​ សម្ដេច​អគ្គ​មហា​សេនបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ជូន​ដល់​អង្គ​ពិធី​ ក៏ដូច​ជា​ អភិបាល​រង​ ដែលទេីប​ចូល​កាន់​តំណែង​ថ្មី​ៗ​ ធ្វើ​យ៉ាងណា​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ ស្មារតី​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ ព្រម​ទាំង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទៅ​តាម​កាព្វកិច្ច​រៀងៗខ្លួន​ លេី​បួន​ចំណុច​សំខាន់​ ១.​ ទឹកចិត្ត​បម្រើ​ការងារ​មុះមុត​ ២.​ ភក្ដី​ភាព​ ៣.​ សេវា​សាធារណៈ​ ៤.​ ក្រមសីលធម៌​ វិជ្ជាជីវៈ​។

 

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ធ្វើ​សេចក្ដី​ក្ដី​រាយការណ៍​សង្ខេប​ ពី​វឌ្ឍនភាព​ នៃ​ការ​គ្រប់គ្រង​រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់​កន្លងមក​។  អភិបាលរង​ខេត្ដ​ពោធិ៍សាត់​ថ្មី​ទាំង​៤រូប​ បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​បេសកកម្ម​ក្នុង​ដំណែង​ថ្មី​រៀងខ្លួន​។
លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ តំណាង​ សាកលវិទ្យាល័យ​ឥន្រ្ទ​វិជ្ជា​(UI) ក៏បានអញ្ជេីញ​​ចូលរួម​អបអរសាទរចំពោះ​ការ​ចូល​មក​កាន់​តំណែង​របស់​អភិបាលរងថ្មី​ចំនួន​ ៤​រូប​ និង​ជា​ពិសេស​ លោក​ ឡាយ​ វិសិដ្ឋ​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្មី​។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!