ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់.... - ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត

(ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២)

នៅព្រឹក ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀត ដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ប្រមាណជាង១ពាន់នាក់។

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។ សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯកខេត្តសៀមរាបនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ នៅថ្ងៃនេះ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។ សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!