(ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២)
កំពង់ស្ពឺ ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នាព្រឹកថៃ្ងពុធ ទី០៥ ខែតុលា ឆ្នាំ២០២២កិច្ចប្រជុំចង្អៀតស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មេីសទូទៅ ពិសេសបទល្មេីសល្បែងសុីសងគ្រប់ប្រភេទ ក្នុងរយៈពេលកន្លងមក និងទិសដៅអនុវត្ដបន្ដ។អញ្ជើញដឹកនាំកិច្ចប្រជុំ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ
ដោយមានការចូលរួមពី លោក ស្នងការរង ទាំង៣
លោក នាយការិយាល័យព្រហ្មទណ្ឌ ស្រាល-ធ្ងន់លោកអធិការនគរបាលក្រុង និងស្រុក ទាំង០៨ ព្រមទាំងមន្រ្ដីនគរបាលសរុប១៧នាក់។សង្ខេបលទ្ធផលរយៈពេល៣ខែចុងក្រោយឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌទូទៅក្នុងមូលដ្ឋានខេត្ដកំពង់ស្ពឺ មានការកាត់បន្ថយពិសេសបទល្មេីសល្បែងសុីសងគ្រប់រូបភាព គ្រប់ប្រភេទត្រូវបានធ្វេីការស្រាវជ្រាវនិងបង្រ្កាបជាបន្ដបន្ទាប់ មុខសញ្ញាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ចំណាត់ការតាមនីតិវិធីច្បាប់។
កិច្ចប្រជុំបានការចូលរួមយោបល់នឹងបទពិសោធន៍ដោយលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ក្រុង និងស្រុក ចុងក្រោយលោកឧត្ដមសេនីយ៍ស្នងការ ស្នេីអោយជំនាញត្រូវបន្ដកសាងផែនការខ្លីនិងចុះពង្រឹងលេីការងារគ្រប់គ្រងទីតាំងរក្សាទុកលួចលាក់បទល្មេីស(កន្លែងរកសុីបញ្ចាំទិញលក់វត្ថុតាងនៃបទល្មេីសជាឃ្លាំងជាផ្ទះត្រូវតែបង្រ្កាបនិងឃាត់ខ្លួនអ្នកប្រព្រឹត្ដបញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធីច្បាប់ដោយមិនលេីកលែងជាពិសោធន៍សកម្មភាពចោរកម្មអសន្ដិសុខ មកពីមានទីផ្សាផលចោរកម្មនិងទីតាំងរកសុីបញ្ចាំដោយគ្មានច្បាប់ក្នុងនោះផងដែរទីតាំងលួចលាក់លេងល្បែងសុីសងក៏ជាមូលហេតុចម្បងនៃអំពេីអសន្តិសុខសង្គម ចោរកម្ម៕