ទាន់ហេតុការណ៍
ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់ពាន់រង្វាន់ Soccer League លើកទី០៦

សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់ពាន់រង្វាន់ Soccer League លើកទី០៦

(ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២)
ភ្នំពេញ៖    យោងតាមសេចក្តីជូនសំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) នៅថ្ងៃទី១១ តុលា ២០២២ នេះដែលសមាគមន៍សារពត៌មានអេឡិចត្រូនិច ( AE MSJ )  យើងទទួលបាន ដោយមានក្លឹមសារថា៖ សហភាពសហព័ន្ធយុវជនកម្ពុជាមានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានសមាគមក្លឹបបាល់ទាត់ទាំងអស់មេត្តាជ្រាបថា ការប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នឹងមានការរៀបចំឡើងចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានការប្រកួតបាល់ទាត់ បុរស និងការប្រកួតបាល់ទាត់ នារី។  សហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាប់ផ្តើមលក់ពាក្យតាមកាលបរិច្ឆេទ និងទីកន្លែងដូច ខាងក្រោម៖
១) កាលបរិច្ឆេទ៖
ក. ការលក់ពាក្យ ៖ ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
ខ. ទទួលពាក្យ  ៖ ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២
គ. ទីតាំងលក់ និងទទួលពាក្យ៖ ជាន់ទី១ នៃអាគារ Kampus (មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)
២) ការរៀបចំ៖
ក. ក្រុមដែលមានសិទ្ធិចូលរួមប្រកួតគឺ៖
– ក្រសួង-ស្ថាប័ន
– ស.ស.យ.ក. ទាំង២៥ រាជធានី-ខេត្ត និងវិស័យ
– គ្រឹះស្ថានឧត្តមសិក្សា
– មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ
– ក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា
ខ. ទីលានប្រកួត៖ កីឡដ្ឋានស្ថិតនៅក្នុងរាជធានីភ្នំពេញ គ. ស.ស.យ.ក. សូមរក្សាសិទ្ធិក្នុងការកែប្រែនៃការកំណត់ចំនួន និងរូបមន្តប្រកួតតាមការចាំបាច់ ឃ. ការប្រជុំអ្នកដឹកនាំ និងការចាប់ឆ្នោតបែងចែកពូលនឹងជូនដំណឹងនាពេលក្រោយ។
៣) លក្ខខណ្ឌចូលរួមប្រកួត៖
បាល់ទាត់ បុរស៖
ក. កីឡាករទាំងអស់ត្រូវមានអាយុចាប់ពី១៧ឆ្នាំ ឡើងទៅ និងជាជនជាតិខ្មែរ។
ខ. កីឡាករដែលមិនមានឈ្មោះនៅក្នុងបញ្ជីក្របខណ្ឌរបស់ក្លិប ដែលចូលរួមក្នុងក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិ (Cambodian Premier League) ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
គ. កីឡាករដែលមិនមានឈ្មោះក្នុងបញ្ជីក្របខណ្ឌរបស់ក្លិប ដែលចូលរួមប្រកួតក្នុងក្របខណ្ឌបាល់ទាត់លីគ២ ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
ឃ. កីឡាករដែលមិនមានឈ្មោះនៅក្នុងបញ្ជីក្របខណ្ឌរបស់ក្លិបដែលចូលរួមប្រកួតពានរង្វាន់សម្តេចថ្នាក់ខេត្ត ថ្នាក់ជាតិ ក្នុងឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
ង. ក្រុមនីមួយៗ ត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករ និងក្រុមដឹកនាំការងាររបស់ខ្លួន អំឡុងពេលចូលរួមប្រកួត
បាល់ទាត់ នារី៖ កីឡាការនីទាំងអស់ត្រូវមានអាយុចាប់ពី១៧ឆ្នាំ ឡើងទៅ និងជាជនជាតិខ្មែរ។
៤) លក្ខខណ្ឌចុះឈ្មោះ៖
ក. ក្រុមនីមួយៗ ត្រូវចុះឈ្មោះកីឡាករក្នុងបញ្ជីចូលរួមប្រកួតដំបូងដែលមានចំនួន ២០នាក់ និងមន្រ្តី ០៥នាក់
ខ. ក្រុមនីមួយៗ ត្រូវដាក់ពាក្យចូលរួមប្រកួតដែលមានឯកសារដូចខាងក្រោម៖
– ពាក្យសុំចូលរួមប្រកួត
– សេចក្តីប្រកាស
– បញ្ជីឈ្មោះមន្ត្រីមានបិទរូបថត
. បញ្ជីឈ្មោះកីឡាករមានបិទរូបថត
– បញ្ជីឈ្មោះមន្ត្រីចាត់ចែងសមាគម/ភ្លឺប និងកីឡាករ
– បញ្ជីឈ្មោះកីឡាករចុងក្រោយ
– រូបថតថ្មី ៤x៦ ចំនួន ៣សន្លឹក
– ឡូហ្គា(Logo)តំណាងសមាគម/ក្លឹប របស់ខ្លួន និង
– ទង់តំណាងឱ្យសមាគម/ក្លិប របស់ខ្លួនចំនួន០១ ទំហំ ០,៨ម៉ែត្រ x ១,២ម៉ែត្រ
គ. ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទងគ្នាទៅវិញទៅមក ក្រុមទាំងអស់ត្រូវបង្កើត និងផ្ញើនូវអាសយដ្ឋាន E-mail  និងលេខទូរសព្ទមកកាន់លេខាធិការដ្ឋាន ស.ស.យ.ក. នៅពេលដាក់ពាក្យ
ឃ. ក្រុមដែលត្រូវចូលរួមប្រកួតត្រូវទទួលដោះស្រាយសម្ភារៈបរិក្ខាររបស់ខ្លួនតាមបទបញ្ជាប្រកួត
ង. គណៈកម្មាធិការមានសិទ្ធិត្រួតពិនិត្យឯកសារគ្រប់ពេលវេលា (មុនប្រកួត កំពុងប្រកួត និងក្រោយ ការប្រកួត)
ច. ក្រុមនីមួយៗត្រូវទទួលខុសត្រូវទៅលើបញ្ជីឈ្មោះកីឡាករដែលបានហាមឃាត់ក្នុងចំណុច (ក) និង (ខ) នៃ លក្ខខណ្ឌខាងលើនេះ
ឆ. ក្រុមនីមួយៗត្រូវតម្កល់ទឹកប្រាក់ចំនួន ១,០០០,០០០រៀល ហើយគណៈកម្មាធិការរៀបចំការប្រកួតនឹង ប្រគល់ទឹកប្រាក់ជូនវិញក្រោយពីចប់ការប្រកួត។ ផ្ទុយទៅវិញទឹកប្រាក់តម្កល់ទុកនេះអាចនឹងត្រូវរក្សាទុក សម្រាប់ចាត់ចែងតាមការចាំបាច់របស់គណៈកម្មាធិការរៀបចំការប្រកួត ប្រសិនបើក្រុមរបស់ខ្លួនមិន គោរពទៅតាមលក្ខន្តិកៈ ឬបោះបង់ការប្រកួត ជ.ក្រុមដែលបានរកឃើញថាមានការបន្លំឯកសារ កីឡាករនឹងត្រូវទទួលពិន័យពីគណៈកម្មាធិការរៀបចំ ការប្រកួតរបស់ ស.ស.យ.ក.។
៥) ប្រាក់រង្វាន់៖
ក. ក្រុមបាល់ទាត់ បុរស ដែលទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់ ដូចខាងក្រោម៖
• ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស២៥ និងទឹកប្រាក់ ២៥លានរៀល
• ជ័យលាភីលេខ២ មេដាយប្រាក់២៥ និងទឹកប្រាក់ ១០លានរៀល
• ជ័យលាភីលេខ៣ មេដាយសំរិទ្ធ២៥ និងទឹកប្រាក់ ៥លានរៀល
• ក្រុមហ្វែរផ្លេ (Fair Play) ទទួលបានប្រាក់លើកទឹកចិត្ត ២លានរៀល
•ក្រុមអាជ្ញាកណ្ដាលល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល
• កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល
• អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល
• គ្រូល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត

១.៥លានរៀល។ ខ. ក្រុមបាល់ទាត់ នារី ដែលទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់ ដូចខាងក្រោម៖
• ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស២៥ និងទឹកប្រាក់ ១០លានរៀល
• ជ័យលាភីលេខ២ មេដាយប្រាក់២៥ និងទឹកប្រាក់ ៥លានរៀល
• ជ័យលាភីលេខ៣ មេដាយសំរិទ្ធ២៥ និងទឹកប្រាក់ ៣លានរៀល
• ក្រុមហ្វែរផ្លេ (Fair Play) ទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល
• ក្រុមអាជ្ញាកណ្ដាលល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១.៥លានរៀល
• កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៨០ម៉ឺនរៀល
• អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៨០ម៉ឺនរៀល
• គ្រូល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៨០ម៉ឺនរៀល។
សេចក្តីដូចបានជម្រាបជូនខាងលើ សហភាពសហព័ន្ធយុវជនកម្ពុជា សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានសមាគមន៍រក្លិបបាល់ទាត់ ទាំងអស់ នឹងត្រៀមលក្ខណៈដាក់ពាក្យចូលរួមការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ឱ្យទាន់ពេលវេលាដើម្បីបន្តលើកស្ទួយវិស័យ កីឡាបាល់ទាត់ជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!