(ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២)
ខេត្តកណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចប្រកាសតែងតាំង លោក ច្រឹក ស៊្រង មានឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកកោះធំ រួមនឹងមន្ត្រីរាជការចំនួន ២៣ រូបផ្សេងទៀត ឲ្យកាន់មុខតំណែងជាអភិបាលរង ក្រុង ស្រុក នៃខេត្តកណ្ដាល។
នេះបើយោងតាមសេចក្តីប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ចុះការបរិច្ឆេទថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្នុងសេចក្តីប្រកាស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចតែងតាំងមន្ត្រីរាជការឲ្យកាន់មុខតំណែងជាអភិបាលរង ក្រុង ស្រុក នៃខេត្តកណ្ដាលចំនួន២៤ រូប៕