ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

មេឈ្មួញបំផ្លាញមច្ឆាជាតិឈ្មោះ ឌឿក ជនជាតិវៀតណាម គ្មានមន្ត្រីជំនាញពាក់ព័ន្ធណា ហានបង្ក្រាប ខណ: លោក ឌឿក កំពុងប្រព្រឹត្តបទល្មើស​នេសាទ យ៉ាង​​ពេញ​បន្ទុក​នៅស្រុកកោះធំ.(វគ្គ១)

មេឈ្មួញបំផ្លាញមច្ឆាជាតិឈ្មោះ ឌឿក ជនជាតិវៀតណាម គ្មានមន្ត្រីជំនាញពាក់ព័ន្ធណា ហានបង្ក្រាប ខណ: លោក ឌឿក កំពុងប្រព្រឹត្តបទល្មើស​នេសាទ យ៉ាង​​ពេញ​បន្ទុក​នៅស្រុកកោះធំ.(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២)

ខេត្តកណ្ដាល៖ ÷ បទល្មើស​​​នេ​សាទបាន​កក្រើក​ឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់​មួយរយៈ​ខណៈមេឈ្មួញជនជាតិវៀតណាម ឈ្មោះ ឌឿក ប្រើឧបករណ៍នេសាទល្មើសច្បាប់ប្រភេទ របាំង សៃយ៉ឺន សាច់ដៃ អួនក្រឡាញឹកក្រោមលេសសហគមន៍ឡូតិ៍នេសាទ១១ នៅចំណុចប្រឡាយបឹងតូច(ហៅបឹងញ៉) ស្ថិតនៅភូមិបាក់ណាម ឃុំព្រៃជៃ ស្រុកកោះធំ ខេត្តកណ្តាល ក្រោមការគ្រប់គ្រងរបស់លោក ទៀន ស៊ីម៉ាលី នាយផ្នែករដ្ឋបាលជលផលស្រុកកោះធំ បានបន្តែតបណ្តោយឲ្យលោក ឌឿក មេឈ្មួញជនជាតិវៀតណាម ដើរធ្វើអីៗតាមអំពើចិត្ត ឬមួយលោកបានលេបថ្នាំប៉ារ៉ាសេតុមុលជ្រុលត្រជាក់ភ្នែកដេកលង់លក់ជ្រុលស្ដាប់មិនឮមើលមិនឃើញអ្វីទាំងអស់ ទើបមិនមានចំណាត់ការបង្ក្រាប។

បើតាមប្រភពស្និទ្ធនឹងមន្ត្រីជំនាញបានបង្ហើបប្រាប់ថា ចំណុចទីតាំងខាងលើត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំ លក់ទៅឲ្យឈ្មោះ ឌឿក មេឈ្មួញជនជាតិវៀតណាម ក្នុងតម្លៃ 15000$ (មួយម៉ឺនប្រាំពាន់ដុល្លារ) ក្នុងមួយរដូវ។

តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាល នឹង លោក ឌឿក មេឈ្មួញជនជាតិវៀតណាម ដែលសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងខាងលើបានជួបនឹងមេការម្នាក់ឈ្មោះ ផុន ដែរនៅកន្លែងទីតាំងខាងលើបានឲ្យដឹងថា ទីតាំងខាងលើស្ថិតនៅក្នុងសហគមន៍ឡូតិ៍នេសាទ១១ មានច្បាប់ត្រឹមត្រូវតែមិនទាន់ធ្លាក់មក ។

ចំណែកប្រជានេសាទរាយមងចងសន្ទួចបានឲ្យអង្គភាពយើងដឹងថា ទីតាំងខាងលើមិនមែនស្ថិតនៅក្នុងសហគមន៍ឡូតិ៍នេសាទ១១នោះទេ ? សហគមន៍ឡូត៍នេសាទ១១គឺស្ថិតនៅក្នុងស្រុកលើកដែក ចំណែកទីតាំងខាងលើស្ថិតនៅស្រុកកោះធំ គឺខុសគ្នាឆាយណាស់ ករណីខាងលើ តើលោក ទៀន ស៊ីម៉ាលី នាយផ្នែករដ្ឋបាលជលផលស្រុកកោះធំ កំពង់លេងល្បែងស្ពិនភ្នែកថ្នាក់ដឹកនាំឬមួយយ៉ាងណា.? បានជាមិនមានចំណាត់ការបង្ក្រាប។

ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃគេសង្កេតឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូចដែរបាននាំគ្នាសំរុកប្រមូលលុយពីការដាក់បទល្មើសយ៉ាងអានាធិបតេយ្យ។ពាក់ព័ន្ធនឹងបទល្មើស​​នេ​សាទខាងលើនេះអង្គភាពសារព័ត៍មានយើងនាព្រឹកថៃ្ង២៥ ខែតុលា ឆ្នាំ២០២២នេះ មិនអាចសុំការបកស្រាយណាមួយពីលោក ទៀន ស៊ីម៉ាលី នាយផ្នែករដ្ឋបាលជលផលស្រុកកោះធំបានទេ ដោយមិនមានលេខទូរសព្ទ។

គួររំលឹកឲ្យដឹងដែរថាសម្តេចក្រឡាហោមសខេងបានព្រមានអភិបាលខេត្តទំាងអស់នៅជុំវិញបឹងទន្លេសាបបើខេត្តណានៅតែមានបទល្មើសនេសាទច្រើននិងត្រូវដកពីតំណែង។សូមបញ្ជាក់ថាដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទទំាងអស់នៅក្នុងបឹងទន្លេសាបដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើនេសាទតាមលក្ខណៈគ្រួសារ។ប៉ុន្តែផ្ទុយទៅវិញបន្ទាប់លុបចោលឡូត៏នេសាទហើយបទល្មើសគឺកើតឡើងយ៉ាងខ្លំាងនៅស្រុកកោះធំខេត្តកណ្តាល ដែលបញ្ហានេះចំាបាច់រាជរដ្ឋាភិបាលគួរដោះស្រាយជាបន្ទាន់ផងដែរ។

សូមជម្រាជូនថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអគ្គបញ្ជាការកងទ័ពនិងអគ្គស្នងការនគរបាលជាតិជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប រួមទាំងមន្ត្រីរដ្ឋបាលជលផលដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការសហការគ្នារកវិធីកម្ចាត់ចោលពួកមេឈ្មួញដែលបំផ្លិចបំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាបឱ្យខាងតែបាន។ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម។

ជុំវិញបញ្ហាជនជាតិវៀតណាមឈ្ញោះ ឌឿក លួចឆ្លងដែនចូលដែនទឹកខ្មែរឃុបឃិតជាមួយមន្ត្រីខិលខូច ធ្វើសកម្មភាពនេសាទល្មើសច្បាប់ទ្រង់ទ្រាយធំខាងលើនេះតាមការណ៍ចុះស្រាវជ្រាវជាក់ស្ដែង និងការផ្ដល់ព័ត៌មានពីមហាជនគ្រប់មជ្ឈដ្ឋានបានបញ្ជាក់យ៉ាងច្បាស់ថា មេឈ្មួញឈ្មោះ ឌឿក ជនជាតិវៀតណាម
បានឃុកឃិតជាមួយមន្ត្រីជំនាញជលផលដោយឃុបឃិតគ្នាជាប្រព័ន្ធក្នុងនាមជាមន្ត្រីជលផលនិងជាអ្នកបង្ក្រាបផងនោះមិនគួរធ្វើការរបៀបបិទភ្នែកមួយចំហៀងបើកភ្នែកមួយចំហៀងបែបនេះនោះទេ?ត្រូវតែអនុវត្តទៅតាមច្បាប់ជល់ផល។

ដូច្នេះដើម្បីរក្សា ប្រសិទ្ធភាព បទបញ្ជារបស់ប្រមុខដឹកនាំ ជុំវិញនឹងបញ្ហា បទល្មើសនេសាទដែលកើតមានយ៉ាងពេញបន្ទុកច្រើនចំណុច ដូចខាងលើនេះ មហាជនសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល មេត្តាបង្កើតគណៈកម្មការចម្រុះឯករាជដើម្បីចុះបង្រ្កាបនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលាផងទាន បើបណ្ដែតបណ្ដោយតទៅទៀតច្បាស់ជារលាយខ្ទេចខ្ទីហិនហោចអស់ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយ សូមទានជ្រាប។

អង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយខាងលើនេះគ្រាន់តែក្រើនរលឹកដល់មន្ត្រីជល់ផលប្រចាំគោលដៅក៌ដូចជាសេចក្តីរាយការណ៌មួយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តកណ្តាល លោកបានដឹងនិងជ្រាបជាព័ត៌មានជាពិសេសនោះ លោកនាយខ័ណ្ឌរដ្ឋបាលជលផលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលនិង លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទទើបនឹងឡើងកាន់តំណែងថ្មីៗឲ្យលោកបានជ្រាបជាព័ត៌មានផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអគុណ៕

 

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!