(ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២)
កណ្តាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក តាខ្មៅ ខេត្តកណ្ដាល។
គួរបញ្ជាក់ថា ៖ទោះជា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក ថ្នាក់ជាតិ ក៏ពិតមែន ប៉ុន្តែ គេសង្កេតឃើញ នៅតាមបណ្តាខេត្ត-ក្រុងនានា ដែលមានទន្លេ និងស្ទឹង បានប្រារព្ធពិធីប្រណាំងទូក តាមខេត្តរៀងៗខ្លួន ដើម្បីផ្តល់ ការកម្សាន្ត សប្បាយរីករាយ ដល់ប្រជាពលរដ្ឋ៕