(ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២)
ខេត្តរតនគិរី៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើនឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តរតនគិរី បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ខណៈសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃដោយមានក្រុមក្បួនរថយន្តសាំយ៉ុងនិងរថយន្តកែឆ្នៃរបស់មេឈ្មួញស្រីរូបស្រស់ម្នាក់ត្រូវបានគេស្គាល់ ឈ្មោះថា ចែលក្ខណ៍កំពុងលួចធ្វើ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុចភូមិ5 ហៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរីដើម្បី ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងសកម្មដោយគ្មានការរំខានដល់កម្លាំងសមត្ថកិច្ចនិងកម្លាំងមន្ត្រីជំនាញក្នុងមូលដ្ឋាន។
បើយោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់សូមលក្ខណមិនបញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់ដល់អង្គភាពព័ត៌មានយើងឲ្យដឹងថា÷ បច្ចុប្បន្នឈ្មួញស្រីឈ្មោះចែល័ក្ខ បានកៀងគរប្រជាពលរដ្ឋប្រដាប់ដោយរណារយន្ត គោយន្តកន្ត្រៃ និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលកាប់អារ ច្រៀកឈើលាន់ទ្រហឹងពេញព្រៃនៅចំណុចអូររវ៉ាក់ចំណុចគីឡូ ម៉ែត្រលេខ243)និងគីឡូម៉ែត្រលេខ53(តាអង)កំពុងទទួលរងការ បំផ្លាញយ៉ាងមហន្តរាយរួចដឹកជញ្ជូនយកទៅរក្សាទុកក្នុងទីតាំងក្រុមហ៊ុនចម្ការចេកដូនពេញ អាគ្រីកូហុងអាញ់យ៉ាឡាយ នៅស្រុកលំផាត់ដោយមន្ត្រីជំនាញរក្សាភាពស្ងាត់ឈឹងខណៈគេសង្ស័យថាត្រូវដងត្រូវផ្លែគ្នាជាមួយមេឈ្មួញកញ្ញារូបស្រស់ខាងលើទើបមិនមានការចាប់បង្ក្រាបបែបនេះ។
ជុំវិញការលើកឡើងខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសូមការបំភ្លឺបកស្រាយណាមួយពីមន្ត្រីជំនាញពាក់ព័ន្ធពិសេសសាមីខ្លួនបាននោះទេនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២២នេះ។
ករណីខាងលើនេះប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ធនធានធម្មជាតិនៅក្នុងតំបន់ខាងលើបានធ្វើការសំណូមពរឲ្យផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តរតនគិរី លោកបានជ្រាបជាព័ត៌មានពីការវិនាសហិនហោចដើមឈើធំៗកំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរ និងលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី គួរចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែងទៅលើមេឈ្មួញឈើឈ្មោះ ចែល័ក្ខណ៍ ដែររកសុីដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយពុំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការទប់ស្កាត់ឬសបង្ក្រាបនោះទេ។
ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕